យល់ដឹង៖ ស្នាមខ្មៅក្រោមភ្នែកចាត់ទុកជារឿងធម្មតាទេសម្រាប់អ្នកចូលគេងយប់ជ្រៅ ឬគេងបានតិច និងអាចជាសញ្ញាណថាអ្នកវិវត្តន៍ទៅរកភាពចាស់។ អ្នកអាចគិតថាស្នាមខ្មៅនេះមិនមានអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែយូរៗទៅវាកាន់តែធ្វើឲ្យអ្នកមើលទៅចាស់ជាងវ័យ ឈានដល់ការបាត់បង់ទំនុកចិត្ត។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីធ្វើឲ្យស្នាមខ្មៅក្រោមភ្នែក រលុបបាត់ គឺអ្នកត្រូវអនុវត្តតាមវិធីអស់ទាំងនេះ៖

១. គេងឲ្យបានគ្រប់គ្រាន់

យោងតាមការស្រាវជ្រាវរបស់ Royal Society Open Science បានរកឃើញថាអ្នកគេងបានតិចត្រឹម៤ម៉ោងក្នុងមួយយប់ នឹងមានស្នាមខ្មៅក្រោមភ្នែកនេះជាជាងអ្នកដែលគេងបានគ្រប់គ្រាន់ (៨ម៉ោងក្នុងមួយថ្ងៃ)។ ការគេងមិនគ្រប់ធ្វើឲ្យភ្នែកមិនសូវបានសម្រាកត្រូវធ្វើការធ្ងន់ ទើបមានសរសៃឈាមភ្នែកឡើងជាំខ្មៅ និងច្រាល់ជាតិទឹកនៅបរិវេណនោះបណ្ដាលឲ្យហើម។

២. យកកន្សែងត្រជាក់មកស្អំ

ការយកកន្សែងត្រជាក់មកស្អំអាចជួយបំបាត់ភាពហើម និងជួយឲ្យសរសៃឈាមជុំវិញភ្នែកនោះមិនសូវឡើងខ្លាំងពេក។ អ្នកអាចយកកំណាត់ស្អាតមួយមករុំទឹកកកដុំតូចល្មម ហើយយកវាមកឈ្លីថ្នមៗនៅបរិវេណដែលខ្មៅរយៈពេលប្រហែល៣ទៅ៥នាទី។

៣. គេងដាក់ក្បាលខិតទៅលើឲ្យត្រង់

ឥរិយាបថនៃការគេងក៏សំខាន់ណាស់ដែរ បើសិនជារៀងរាល់ហប់ អ្នកទម្លាប់នឹងការគេងបែបទម្លាក់ក្បាលរាងចុះមកក្រោម ដូច្នេះអ្នកត្រូវផ្លាស់ប្ដូរកាយវិការគេងវិញ ដោយគេងដាក់ក្បាលឲ្យរាងខ្ពស់ ដើម្បីកុំឲ្យមានការច្រាល់ជាតិទឹក និង ហើម។

រូបភាពតំណាង

៤. ដាក់ថង់តែជុំវិញភ្នែក

បើសិនជាអ្នកចូលចិត្តផឹកតែនិងមានថង់តែ (Tea Bags)នៅផ្ទះ សាកល្បងយកថង់តែដែលត្រជាក់មកដាក់លើភ្នែក ហើយទុកវាចោលរយៈពេល៣០នាទី។ ថង់តែមានសារប្រយោជន៍ជួយបំបាត់ស្នាមខ្មៅក្រោមភ្នែក ក៏ដោយសារវាមានសារជាតិកាហ្វេអ៑ីន ដែលធ្វើឲ្យឈាមដើរបានស្រួល។

៥. បិទចំណិតត្រសក់

នេះក៏ជាវិធីតាមបែបធម្មជាតិដែលជួយឲ្យបាត់ស្នាមខ្មៅក្រោមភ្នែកដែរ ព្រោះត្រសក់មានជាតិវីតាមីន K ដែលអាចជួយបំបាត់ស្នាមខ្មៅក្រោមភ្នែកបានយ៉ាងល្អ។ អ្នកត្រូវហាន់ត្រសក់ជាចំណិតៗ ហើយទុកវាចោលក្នុងទូទឹកកកចំនួន៣០នាទី បន្ទាប់មកយកវាមកបិទនៅលើភ្នែកចំនួន១០ ទៅ ១៥នាទី។

រូបភាពតំណាង

៦. បាញ់ឡាស៊ែរ

វិធីបាញ់ឡាស៊ែរជាការព្យាបាលបែបទំនើបដែលអាចលុបបំបត់ស្នាមខ្មៅក្រោមភ្នែកបាន បើសិនជាមូលហេតុនៃការឡើងស្នាមខ្មៅនេះគឺដោយសាររាងកាយអ្នកផលិតសារជាតិមេឡានីនខ្ពស់ពេក។

៧. អាចប្រើប្រាស់ផលិតផលជួយឲ្យមុខស

បើសិនជាអ្នកមិនសូវមានពេលថែទាំផ្ទសមុខ គឺអាចសាកល្បងទិញផលិតផលជួយឲ្យផ្ទៃមុខស ដែលមានដាក់លក់ជាច្រើននៅលើទីផ្សារ។ អ្នកត្រូវជ្រើសរើសយកផលិតផលដែលមានជាតិ វីតាមីន C និង Niacinamide ដែលអាចជួយទប់ស្កាត់ការផលិតជាតិមេឡានីន៕  

រូបភាពតំណាង

ប្រភព៖: insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]