កម្សាន្ត៖ កាលពីថ្មីៗនេះ មានបុរសម្នាក់បានលក់ iPod ស៊េរីដំបូងរបស់ខ្លួន បានរហូតដល់ទៅខ្ទង់ម៉ឺនដុល្លារឯណោះ ដែលខ្លួនទិញតម្លៃដើមត្រឹមតែ ៤០០ដុល្លារសោះ។ តាមរយៈប្រភពពីបណ្ដាញអ៉ីនធើណែតបានឲ្យដឹងថា បុរសម្នាក់នេះ លក់ឧបករណ៍ស្ដាប់តន្ត្រី ចេញដំបូងកាលពីឆ្នាំ២០០១ ដែលវាជាកាដូពីម្ដាយកប់យូរហើយទើបនឹងប្រទះឃើញ។
ក្រោយពីលោករកវាឃើញ លោកមិនដឹងទុក iPod នេះធ្វើអ្វីទៀត លោកក៏បានដាក់វាលក់នៅលើវេបសាយមួយឈ្មោះថា Rally Alternative Asset Investment ដែលត្រូវបានគេដេញថ្លៃរហូតឡើងតម្លៃយ៉ាងច្រើននឹកស្មានមិនដល់។
គួរបញ្ជាក់ផងដែរថា ឧបរកណ៍ស្ដាប់ចម្រៀងខ្នាតតូចរបស់ក្រុមហ៊ុន Apple មួយនេះ ត្រូវបានលក់ចេញនូវតម្លៃ ២៩០០០ ដុល្លារសហរដ្ឋអាមេរិក៕
ប្រភព៖ Google
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]