កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រី ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ កញ្ញា តន់ ចន្ទសីម៉ា បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅឯផ្សារទំនើប K mall ដោយវត្តមានរបស់នាង។ នៅក្នុងនោះ តារាចម្រៀងម្ចាស់បទ Lambo Toy រូបនេះ បានបង្ហាញការសម្ដែងបទចម្រៀងខ្លួន នៅផ្សារទំនើប ធ្វើឲ្យអ្នកគាំទ្រចោមមើលគ្រប់ៗគ្នា។

មិនតែប៉ុណ្ណោះ មនុស្សម្នារទាំងក្មេងទាំងចាស់ នាំគ្នាចោមរោមប្រជ្រៀតគ្នាមើល រោមព័ទ្ធ តន់ ចន្ទសីម៉ា ជិតឈឹងមើលមិនចង់ឃើញ ស្ដាប់ឮតែសម្លេងច្រៀង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ ទឹកដមសម្លេងរបស់តារាស្រីតូចច្រឡឹងរូបនេះ ច្រៀងយ៉ាងពីរោះរណ្ដំ ដូចចាក់ឌីសអញ្ចឹងដែរ។

ជាពិសេស មហាជននាំគ្នាស្រែកហៅផង លើកទូរស័ព្ទថតផង និងមានអ្នកខ្លះ ជាអ្នកគាំទ្រពិតៗ មានយករូបតារាចម្រៀងរូបនេះ លើកបង្ហាញផងដេរ៕



ប្រភព៖ sathpanhavuth
សូមទស្សនាវីដេអូខាងក្រោមនេះ៖
@sathpanhavuth ផ្អើល k mall unlucky day
♬ original sound - Sath Panhavuth @STAND@
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]