ក្រចេះ៖ កាលពីយប់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ យប់មិញនេះ មានករណីភ្លើងឆេះសាលាឆាន់ នៅក្នុងវត្តមួយកន្លែង ស្ថិតនៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

បើយោងតាមប្រភពពី ព្រះរតនបញ្ញាមុនី លី សុថៃ-Ly Sothai អគ្គីភ័យនេះ បានឆាបឆេះសាលាឆាន់វត្ត សុវណ្ណនាងជោតរតនារាម មួយខ្នង ប្រវែង ១៥x២០ ម៉ែត្រការ៉េ បណ្ដាលឲ្យមានការខូចខាតទាំងស្រុង នៅវេលាម៉ោង ១:០០ រំលងអាធ្រាត្រ ហើយរបស់ដែលខូចខាតនោះ រួមមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងរថយន្តកូរ៉ូឡាមួយគ្រឿង ដែលសរុបជាទឹកប្រាក់មិនទាន់ដឹងនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ព្រះសង្ឃអង្គនេះ ក៏បានចែករំលែក និងផ្ដែផ្ដាំដល់ពុទ្ធសាសនិកទាំងអស់ និងគុណម្ចាស់តាមវត្តផ្សេងៗ  សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការអុជទៀន អុជធូប និងចរន្តអគ្គិសិនី ពិសេសក្នុងអំឡុងពេលរដូវចូលព្រះវស្សានេះផ្ទាល់តែម្ដង ដើម្បីកុំឲ្យជួបករណីបែបនេះទៀត៕

រូបតភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]