ភ្នំពេញ៖ បន្ទាប់ពីបានក្លាយជាម្ចាស់មកុដ Mini Miss Cambodia 2023 រួចមក កុមារី កែវ ហ្សាណា បានទាញយកចិត្តពីអ្នកគាំទ្រ និងការពេញចិត្តចំពោះរូបនាង ដោយបានមើលឃើញពីសមត្ថភាព ដែលមានភាពសាកសម ក្នុងការទទួលបានតំណែងមួយនេះ ផងដែរ។ 

ដោយឡែក ថ្វីត្បិតតែនេះ គឺជាភាពជោគជ័យរបស់ កុមារី កែវ ហ្សាណា ដែលបានខិតខំប្រឹងប្រែងបញ្ចេញនូវសមត្ថភាពផ្ទាល់ខ្លួនក៏ដោយ តែកុមារីរូបនេះ ក៏ធ្លាប់បានឆ្លងកាត់នូវភាពបរាជ័យ នៅក្នុងការប្រលងចម្រៀង ក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី៣ កាលពីឆ្នាំ ២០២២ កន្លងទៅនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ បើទោះបីជាធ្លាប់ឆ្លងកាត់នូវភាពបរាជ័យបែបនេះក៏ពិតមែន តែ កុមារី កែវ​ ហ្សាណា នៅតែទទួលបានការកោតសរសើរពីហ្វេនៗ និងមហាជន ចំពោះការតស៊ូរបស់នាង ដោយមិនបានបោះបង់ក្ដីស្រមៃ ចូលប្រកួតក្នុងកម្មវិធី Mini Miss Cambodia ២០២៣ រហូតទទួលបានជ័យលាភី ក្លាយជាម្ចាស់មកុដ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កែវ ហ្សាណា
កែវ ហ្សាណា
កែវ ហ្សាណា
កែវ ហ្សាណា
កែវ ហ្សាណា
កែវ ហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]