កូរ៉េខាងត្បូង៖ ថ្មីៗនេះ កំពូលតារាសម្ដែងរបស់កូរ៉េខាងត្បូង លោក Lee Min Ho និង Goo Hye Sun ដែលជាតួឯកក្នុងរឿង «កន្លង់បាក់ស្លាបកុលាបមានស្នេហ៍» កំពុងមានពាក្យចចាមអារ៉ាមថា កំពុងទាក់ទងគ្នា នៅពេលដែលរូបថតរបស់ពួកគេពាក់ចិញ្ចៀនគូស្នេហ៍បានផុសនៅលើបណ្តាញសង្គម។
ទន្ទឹមនឹងនេះ ការរំពឹងទុក កើតឡើងបន្ទាប់ពីតារាសម្តែង Lee Min Ho បានពាក់ចិញ្ចៀននៅក្នុងសន្និសីទសារព័ត៌មានព្រឹត្តិការណ៍ Merz Aesthetic Expo ក្នុងប្រទេសថៃ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣។ បើប្រៀបធៀបចិញ្ចៀននោះ មើលទៅស្រដៀងនឹងចិញ្ចៀន Goo Hye Sun ពាក់នៅក្នុងរូបថតកាលពីអតីតកាលរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ពាក្យចចាមអារ៉ាមនេះ ចាប់ផ្ដើមចេញពីប្រភពមិនទាន់ច្បាស់គឺគណនី TikTok ដែលជាអ្នកគាំទ្រ។ គណនីនេះក៏ធ្លាប់បង្ហាញពីព័ត៌មានដូចគ្នាអំពី Lee Min Ho ជាមួយតារាស្រីផ្សេងទៀត ដូចជា Song Hye Kyo, Kim Go Eun និង Suzy ។ អ្នកនិយមលេងអ៊ីនធើណេតជឿថា វាជារឿងចៃដន្យ ហើយចិញ្ចៀននេះអ្នកណាក៏មានដែរ ព្រោះវាជាគ្រឿងលម្អដ៏ពេញនិយមក្នុងប្រទេសកូរ៉េ។



កាលពីមុន Lee Min Ho និង Goo Hye Sun មានទំនាក់ទំនងស្នេហាជាមួយពាក្យចចាមអារ៉ាម បន្ទាប់ពីពួកគេបានសម្តែងក្នុងរឿង "Boys Over Flowers" ។ ពាក្យចចាមអារ៉ាម កាន់តែខ្លាំងឡើងបន្ទាប់ពីតារាស្រីរូបនេះបានបង្ហើបថា នាងមានទំនាក់ទំនងសម្ងាត់ជាមួយតារាប្រុសម្នាក់។ នៅពេលនោះ អ្នកនិយមលេងអ៊ីនធើណេត អាចទាយបានថាតារានោះជា Lee Min Ho ។ យ៉ាងណាក៏ដោយ តារាទាំងពីរមិនដែលនិយាយពីទំនាក់ទំនងរបស់ពួកគេឡើយ។ បន្ទាប់ពីរឿងភាគតាំងពីឆ្នាំ ២០០៩ Lee Min Ho បានសារភាពថា លោកបានណាត់ជួបតារាស្រី Suzy និង Park Min Young ខណៈពេលដែល Goo Hye Sun បានឆ្លងកាត់ការលែងលះដ៏រញ៉េរញ៉ៃនិងយូរជាមួយ Ahn Jae Hyun ។

ប្រភព៖ kbizoom
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]