ស្បែកមុខឡើងខ្លាញ់ច្រើន គឺមិនមែនជារឿងល្អនោះទេ វាអាចបង្កអោយស្បែកមុខប្រឈមការរលាក និងកើតមុន។ ដូច្នេះយើងគួរតែការពារ និង រកវិធីដើម្បីកុំឲ្យស្បែកមុខឡើងខ្លាញ់បាន ដូចជាការសម្អាតមុខ និង ការគ្រប់គ្រងរបបអាហារជាដើម។ ខាងក្រោមនេះគឺជា ប្រភេទអាហារមួយចំនួនដែលយើងគួរកាត់បន្ថយប្រសិនបើមិនចង់ឲ្យស្បែកមុខឡើងខ្លាញ់ច្រើន៖
១. គ្រឿងស្រវឹង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការផឹកគ្រឿងស្រវឹងច្រើនប៉ះពាល់ដល់សុខភាពស្បែក ព្រោះជាតិអាល់កុលធ្វើឲ្យរាងកាយចុះជាតិទឹកបណ្ដាលឲ្យស្បែកស្ងួត និងរំញោចក្រពេញខ្លាញ់ក្នុងស្បែកផលិតជាតិខ្លាញ់ច្រើនដើម្បីផ្ដល់សំណើមដល់ស្បែក។ ដូច្នេះប្រសិនបើអ្នកផឹកគ្រឿងស្រវឹងច្រើន ក៏ត្រូវញ៉ាំទឹកឲ្យបានច្រើនផងដែរ ដើម្បីរក្សាជាតិក្នុងរាងកាយគ្រប់គ្រាន់។
២. អាហារខ្លាញ់
ពពួកអាហារខ្លាញ់ដូចជា ឆា បំពង ចៀន ដែលចម្អិនដោយខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ ក៏បណ្ដាលប៉ះពាល់សុខភាព និង ប្រឈមការលាកផ្សេងៗ មិនតែប៉ុណ្ណោះក៏ធ្វើឲ្យស្បែកមុខរបស់យើងកើនឡើងជាតិខ្លាញ់ផងដែរ។ ដូច្នេះប្រសិនបើមិនចង់ ឲ្យស្បែកមុខកើនឡើងជាតិខ្លាញ់គួរតែ កាត់បន្ថយញ៉ាំអាហារទាំងនោះ។
៣. ផលិតផលទឹកដោះគោ
ផលិតផលទឺកដោះគោ ដូចជាពពួកប៊ឺ ឈីស ដែលសម្បូរទៅដោយអ័រម៉ូន ក៏ធ្វើឲ្យប៉ះពាល់សុខភាពស្បែក ដែរ។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយប្រភេទដែលរកឃើញមាននៅក្នុងផលិតទាំងអស់នោះ ហើយវាអាចជំរុញឲ្យក្រពេញខ្លាញ់ផលិតជាតិខ្លាញ់ក្នុងស្បែកច្រើន ជាហេតុធ្វើឲ្យយើងងាយកើតមុនផងដែរ។
៤. អាហារប្រៃ
ញ៉ាំអាហារប្រៃច្រើន ក៏អាចប៉ះពាល់ដល់សុខភាពស្បែក ព្រោះការញ៉ាំប្រៃអាចប្រឈមឲ្យរាងកាយជួបបញ្ហាច្រាល់ជាតិទឹក ធ្វើឲ្យស្បែកប្រែជាស្ងួត។ ការណ៍នេះនឹងធ្វើឲ្យក្រពេញខ្លាញ់ក្នុងស្បែកបង្កើនការផលិតខ្លាញ់ច្រើនដើម្បីរក្សាសំណើមស្បែក។
៥. អាហារផ្អែម
ពពួកអាហារផ្អែមៗ ដូចជាភេសជ្ជៈ នំចំណីដែលមានកម្រិតជាតិខ្ពស់ ក៏ជាមូលហេតុធ្វើឲ្យស្បែកយើងប្រឈមកើនឡើងជាតិខ្លាញ់ច្រើន។ នៅពេលយើងញ៉ាំអាហារដែលមានជាតិស្ករខ្ពស់នឹងធ្វើឲ្យរាងកាយរបស់យើង ផលិតអាំងស៊ុយលីនច្រើន ដែលជាហេតុប៉ះពាល់ដល់មុខងារក្រពេញខ្លាញ់បង្កើនការផលិតខ្លាញ់ដូចគ្នា។ វិធីល្អបំផុតគួរតែកាត់បន្ថយការញ៉ាំពពួកអាហារទាំងនោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]