សង្គម៖ ផ្ទុះការភ្ញាក់ផ្អើលជុំវិញករណី ដែលក្រុមជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព គាស់គុក ដើម្បីរំដោះអ្នកទោសនៅ​ឯក្រុងសៀមរាប។ នៅក្នុងនោះ គេឃើញក្រុមជនល្មើសមួយក្រុម​ បើកឡានម៉ាក Lexus នាំយកកាំភ្លើងទៅគម្រាមឆ្មាំយាមគុកឲ្យរំដោះអ្នកទោសដែលជាគ្នារបស់ខ្លួន។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ ត្រូវបានថតជាប់ដោយកាមេរ៉េសុវត្ថិភាពក្នុងកន្លែងយាមគុក ដែលបង្ហាញឲ្យឃើញពីក្រុមនេះ ពាក់ឈុតខ្មៅមានពាក់ស្រោមមុខ ចូលទៅធ្វើសកម្មភាពគម្រាមបើកទ្វាគុក យ៉ាងសាហាវ ទាំងកណ្ដាលត្រង់ ដូចនៅក្នុងរឿងកុនអញ្ចឹងដែរ។

រូបភាព

យោងតាមប្រភពបានឲ្យដឹងថា ករណីនេះ កើតនៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៧ ខែសីហាឆ្នាំ ២០២៣ នេះ។ ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចចម្រុះកំពុងបើកប្រតិបត្តិការសាវជ្រាវផងដែរ៕

ប្រភព៖ Siem Reap Post

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]