ភ្នំពេញ៖ ខំធ្វើការសន្សំលុយជាង ២០ឆ្នាំហើយ គ្រោងចង់ទិញឡានថ្មីខ្លាញ់គោជិះឱ្យបានម្ដងក្នុងមួយឆាកជីវិត តែបែរជាមកសម្រេចបំណងត្រឹម Boostrong មួយកំប៉ុង ដែលប្រពន្ធទិញឱ្យទៅវិញ។

ប្ដីប្រពន្ធមហាសំណាងពី Boostrong ប្ដីមានឈ្មោះ លៀង វែងអ៊ាង អាយុ ៥២ឆ្នាំ មុខរបរជាជាងដែក និងប្រពន្ធឈ្មោះ ជាតិ ច័ន្ទនី អាយុ ៤៥ឆ្នាំ មុខរបរជាគ្រូបង្រៀន មានកូន ៣នាក់ បច្ចុប្បន្នរស់នៅភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសម្ដីរបស់បងប្រុស វែងអ៊ាង បានឱ្យដឹងថា ដូចសព្វមួយដងនៅពេលធ្វើការងារជាជាងដែករួច គាត់តែងតែឃ្លានចង់ញុំា Boostrong ត្រជាក់ៗ ហើយដើរទៅទិញមួយកំប៉ុងញុំា តែម្ដងនេះប្រពន្ធជាអ្នកដើរទៅទិញឱ្យ គាស់ផាច់ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោភ្លាម គាត់រំភើបចិត្តខ្លាំងពេក ញ័រដៃញ័រជើង ធ្វើអ្វីក៏មិនត្រូវដែរ ព្រោះគាត់កំពុងតែចង់បានឡានថ្មីខ្លាញ់គោជិះផង ឥឡូវប្រពន្ធទិញ Boostrong 1កំប៉ុងឱ្យ ដូចសម្រេចបំណងត្រឹមមួយប៉ប្រិចភ្នែក។

Boostrong ឆ្ងាញ់ មានរង្វាន់ច្រើន! Boostrong មួយកំប៉ុងៗ មានតម្លៃស្មើឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]