សង្គម៖ កាលពីពេលកន្លងទៅនេះ មហាជននាំគ្នាបង្ហាញក្ដីអាណិតទៅកាន់លោកយាយម្នាក់ ដែលអង្គុយលក់រូបវត្ថុអនុស្សាវរិយ៍ សត្វស្រមោចធ្វើអំពីដើមត្នោត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរូបសត្វស្រមោចនេះ វាមានរូបរាងស្អាត ធ្វើដោយដៃផ្ទាល់។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលវីដេអូអំពីការផលិតរូបសត្វនេះវិញ ពិតជាគួរឲ្យសរសើរដែលមានគំនិតច្នៃប្រឌិតខ្ពស់ និង ត្រូវការកម្លាំងពលកម្មទម្រាំនឹងសម្រេចបានមួយៗ។​ យោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Bo Phaktra បានចុះទៅដល់ទីតាំងសិប្បកម្មដែលផលិត រូបសត្វស្រមោចធ្វើអំពីត្នោតនេះ។

រូបភាព

នៅក្នុងនោះ ម្ចាស់អាជីវកម្មបានទម្លាយឲ្យដឹងថា លោកបែកគំនិតច្នៃចេញដោយខ្លួនឯង លោកអាចច្នៃបានជាង២ពាន់ម៉ូតឯណោះជាមួយត្នោត។ មិនតែប៉ុណ្ណោះ សិប្បកម្មធ្វើដោយដៃមួយនេះ បានផ្ដល់ការងារឲ្យអ្នកភូមិ ក្មេងៗ និង មនុស្សចាស់ ផងដែរ៕

រូបភាព

ប្រភព៖ Bo Phaktra

ដើម្បីយល់ដឹងបន្ថែម សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]