កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀង លោក ខេម ដែលជាអតីតសមាជិកមួយរូបក្នុងក្រុម Boy Band ក៏បានបង្ហោះសារនឹករឭកដល់មិត្តរួមក្រុម ព្រមទាំងប្រកាសចង់ជួបជុំគ្នាវិញថែមទៀតផង។ ត្រឡប់ទៅអតីតកាលពីអំឡុងឆ្នាំ ២០០៧ គឺការចាប់ផ្ដើមដើរចូលវិថីសិល្បៈរបស់ លោក ខេម ដែលខ្លួនបានចូលប្រកួតចម្រៀងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ CTN ។

ជាមួយគ្នានោះដែរ តារាចម្រៀងរូបនេះ បានជាប់ចូលទៅក្នុង ក្រុមចម្រៀង Boy Band ដែលជាការដឹកនាំដោយលោក គួច ខេវិន។ យ៉ាងណា មកដល់ពេលនេះ ក្រុមចម្រៀងខាងលើ ក៏បានរំសាយអស់ជាច្រើនឆ្នាំ រីឯសមាជិកក្នុងក្រុមក៏មានខ្លះបន្តអាជីពលើវិថីសិល្បៈ និង ខ្លះទៀតបានបាត់មុខផងដែរ។

ដោយសេចក្ដីនឹករលឹក លោក ខេម ក៏បានប្រកាសនៅក្នុងបណ្ដាញសង្គមស្វែងរកមិត្តៗដែលធ្លាប់ជាក្រុម Boy Band ដែលលោកនឹងបង្កើតជាការជួបជុំមួយនៅភ្នំពេញនេះ៕

ប្រភព៖ Khem ខេម
👉សួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់គ្រប់គ្នា ថ្ងៃនេះមានចង់អោយបងប្អូនជួយ share ដំណឹងនេះមួយ...
Posted by Khem ខេម on?nbsp;
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]