កូរ៉េខាងត្បូង៖ កាន់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការបង្ហាញ ពីចំណូលរបស់ តារាស្រី Lisa សមាជិកក្រុម BLACKPINK ជាមួយនឹងការបង្ហោះផ្សាយពាណិជ្ជកម្ម នៅលើបណ្ដាញសង្គម Instagram ។

ក្នុងនោះដែរ តារាស្រីរូបនេះ ត្រូវបានគេដឹងថា រូបនាង អាចរកចំណូលបានខ្ទង់ជាង ៥០ម៉ឺនដុល្លារ ជាមួយនឹងការបង្ហោះផ្សាយពាណិជ្ជកម្មមួយ ដែលអាចធ្វើឲ្យនាងចូលទៅក្នុងកំពូលតារាទាំង ៣០ ដែលអាចរកលុយបានច្រើនជាងគេនៅលើ Instagram ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ យោងតាមប្រភព Hopper HQ បានបង្ហាញពី បញ្ជីមនុស្សដែលអាចរកលុយបានច្រើនបំផុតនៅលើ Instagram ក្នុងឆ្នាំ ២០២៣ ហើយតារាចម្រៀង Lisa ក៏បានជាប់ចំណាត់ថ្នាក់ទី ២៦ នៅក្នុងបញ្ជី និងជាសិល្បករកូរ៉េតែមួយគត់នៅក្នុងបញ្ជីនេះ ព្រមជាមួយនឹងស្ថិតិដែលនាងអាចរកចំណូលបាន ៥៧៥,០០០ ដុល្លារក្នុងមួយប្រកាសផ្សាយពាណិជ្ជកម្ម ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Lisa 
Lisa 
Lisa 
Lisa 
Lisa 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]