ភ្នំពេញ៖ ផ្ទុះហេតុការណ៍មួយបានកើតឡើងយ៉ាងរន្ធត់ រវាងបុរសជាកម្មករសំណង់២នាក់ ដែលបណ្ដាលឲ្យបុរសម្នាក់ត្រូវបាត់បងជីវិត។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរស២នាក់ ជាកម្មករសំណង់បានផឹកសុីជាមួយគ្នា រួចបណ្ដាលឲ្យមានការទាស់សម្ដីគ្នា បង្កជាកំហឹងដល់ថ្នាក់ចាក់គ្នាទៅវិញទៅមក។

នៅក្នុងនោះ មានបណ្ដាលឲ្យម្នាក់ស្លាប់​ រីឯម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ បញ្ជូនទៅកាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌជ្រោយចង្វារ​ ដេីម្បីចាត់ការតាមនិតិវិធី​។ ហេតុការណ៍​ស្ថិត​ក្នុងបុរីអភិវឌ្ឍន៍​ថោន​ សង្កាត់​ជ្រោយចង្វា​រ​ ខណ្ឌជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១១ៈ១០នាទី ​យប់​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២៣កន្លងទៅនេះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ Dabeka Dabeka

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]