កូរ៉េខាងត្បូង៖ អាចនិយាយបាន នៅក្នុងវ័យ ៤២ ឆ្នាំ តារាសម្ដែងស្រី Song Hye Kyo បានក្លាយជាកំពូលតារាសម្តែងវិស័យសិល្បៈកូរ៉េ ជាមួយនឹងភាពជោគជ័យ ព្រមទាំងទទួលបានការសរសើរ ទៅលើសម្រស់ដ៏ស្រស់ស្អាតទាក់ទាញទៀតផង។
ប៉ុន្តែថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានក្លាយជាចំណុចដ៏សំខាន់ និងត្រូវបានមហាជនជាច្រើន លើកឡើងពីរូបនាងលើបណ្តាញសង្គម បន្ទាប់ពីបានឃើញ រូបថតថ្មីចុងក្រោយ ជាមួយនឹងជាងកាត់សក់ លោក Ju Hyung Sun ដែលការផ្តោតអារម្មណ៍លើកនេះ ពួកគេបានយកចិត្តទុកដាក់ជាពិសេស ចំពោះមុខមាត់របស់នាងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ គេបានមើលឃើញពី មុខមាត់របស់ Song Hye Kyo ពីភាពស្លេ.កស្លាំ.ង ដោយគ្មានការតុបតែងមុខ និងគ្មានសូម្បីលាបក្រែមមាត់ ប៉ុន្តែទោះជាបែបនេះក្ដី រូបនាង នៅតែត្រូវបានអ្នកគាំទ្រជាច្រើន សរសើរពីសម្រស់ដ៏អស្ចារ្យ ដែលអាចនៅតែបង្ហាញបាន ពីភាពស្រស់ស្អាតរបស់នាង មិនចាញ់ពីមុនៗឡើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]