ស្នេហា៖ ជឿជាក់ថា មនុស្សម្នាក់ៗប្រាកដជាធ្លាប់ឆ្លងកាត់នូវមនុស្សដែលកំពុងមើលដូចជាកំពុងលួចស្រឡាញ់អ្នក ប៉ុន្ដែចុងក្រោយបែរជាគេមិនព្រមសារភាពទៅវិញ។ តាមការពិតទៅវាមានមូលហេតុមួយចំនួនដែលបណ្ដាលឲ្យមនុស្សដែលមកតាមស្រឡាញ់យើងពីដំបូង បែរជាដកចិត្តមិនព្រមសារភាពស្នេហ៍ទៅវិញ។
ដើម្បីឲ្យអស់ចម្ងល់នៅក្នុងចិត្ត យើងនាំគ្នាទៅស្វែងយល់ខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. គេមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ស្នេហាច្បាស់លាស់
គេស្រឡាញ់អ្នក ឬមានចិត្តលើអ្នក ប៉ុន្ដែគេអាចនឹងមិនទាន់អាចឆ្លៀតពេលឬមិនទាន់មានសមត្ថភាពអាចនាំយកអ្នកមកក្នុងជីវិតគេបាននៅឡើយ។
២. គេអាចនឹងឃើញអ្នកថ្មីល្អជាងគេ
មិនប្រាកដថា គេនោះ កំពុងតែញ៉ែអ្នកតែម្នាក់នោះទេ ជួនកាលកំឡុងពេលគេកំពុងបង្ហាញថា គេមានចិត្តលើអ្នក គេអាចនឹងកំពុងតែមានមនុស្សច្រើននាក់ទៀតដែលជាជម្រើសរបស់គេ។ ហើយប្រសិនបើអ្នកខ្វះចំណុចណាមួយនោះ ពិតណា គេច្បាស់ជាឈប់ត្រឹមនឹងហើយ។
៣. គេធ្លាប់ឈឺដូចស្នេហាលើកមុន
ត្រង់ចំណុចនេះ គឺគេធ្លាប់ខូចចិត្តពីអតីតកាល ដែលត្រូវបានគេបោកប្រាស់ចិត្ត ទើបមិនហ៊ានសាកល្បងសារជាថ្មី បើទោះបីជាគេមើលទៅដូចជាមានចិត្តស្រឡាញ់អ្នកក៏ពិតមែន។
៤. គេគ្រាន់តែចាត់ទុកអ្នកកំដរអារម្មណ៍
មនុស្សជាច្រើនច្បាស់ជាធ្លាប់ជួបហើយ មនុស្សដែលល្អនឹងគ្នាសុខៗ តែបែរជាគេមិនដែលនិយាយថា ស្រឡាញ់នោះទេ នេះអាចមកពីគេគ្រាន់តែចាត់ទុកអ្នកជាការកំដរអារម្មណ៍មួយគ្រាៗ។
៥. គេដកថយ
មូលហេតុដែលគេដកថយមួយជំហ៊ានវិញ អាចមកពីគេកំពុងសំឡឹងមើលអ្នក គេអាចនឹងគិតឃើញថា អ្នកនឹងគេមិនអាចទៅរួចនោះទេ ទើបគេមិនសារភាពវិញ។
មូលហេតុខាងលើនេះហើយ បើអ្នកដឹងថាគេមិនព្រមសារភាពហើយ អ្នកគួរតែដឹងខ្លួនហើយ ថាគេដកថយ ឬគេមិនមានចិត្តលើអ្នកពិតប្រាកដនោះទេ ដូចនេះ អ្នកគួរកាត់ចិត្តមុនពេលដាក់ចិត្ត៕
ប្រភព៖ marriage.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]