កម្សាន្ត៖​ ប្រិយមិត្តដែលចូលចិត្តស្ដាប់ចម្រៀងរ៉េប ច្បាស់ជាស្គាល់តារារ៉េបម្នាក់ដ៏ល្បីល្បាញ ដែលមានរហ័សនាមថា ខ្មែរមួយជីវិត khmer1jivit ដែលលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ។ ដោយឡែក លោកបាន បាត់មុខពីវិថីរ៉េបមួយរយៈ ធ្វើឲ្យហ្វេននឹករលឹកជាខ្លាំង។

khmer1jivit
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលហ្វេនទន្ទឹងរងចាំក៏បានមកដល់ តារាប្រុសរូបនេះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដើម្បីបកមកផ្ដោតលើវិស័យសិល្បៈវិញ។ ជាពិសេស Khmer1jivit មកដល់ស្រុកកំណើត មិនទាន់បានប៉ុន្មានផង លោកក៏ចាប់ផ្ដើមមមាញឹកភ្លាមតែម្ដង លើសពីនោះលោកក៏បានឃើញបង្ហោះរូបជាមួយតារាចម្រៀងជាច្រើននាក់ផងដែរ។

khmer1jivit

មិនតែប៉ុណ្ណោះ លោកក៏បាន ក្លាយជាគណកម្មការមួយរូប នៅក្នុងកម្មវិធី The Rapper Cambodia របស់ផលិតកម្មទៀតផង។ រឿងដែលធ្វើឲ្យហ្វេនរំភើបទៀតនោះ គេរំពឹងថា លោកនឹងចាប់ដៃគូចេញចម្រៀងរ៉េបជាមួយ វណ្ណដា យោងទៅតាមរូបភាពមួយចំនួន៕

វណ្ណដា និង khmer1jivit
តារារ៉េប និង khmer1jivit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]