ស្នេហា៖ ទំនាក់ទំនងគូស្នេហ៍គឺទាមទារឲ្យទាំងដៃគូនិងដៃគូ ចេះថែរក្សាគ្នា យល់ចិត្តគ្នា ការពារគ្នា ស្មោះត្រង់ចំពោះគ្នា ទើបរក្សាចំណងស្នេហ៍បានយូរអង្វែង។ ស្នេហាទាំងអស់នៅលើលោកនេះ គឺមិនដូចគ្នាទេ ដូច្នេះគូស្នេហ៍ទាំងឡាយមានវិធីដើម្បីរក្សាចំណងស្នេហ៍ខុសៗគ្នា។
ប៉ុន្តែអ្នកធ្លាប់គិតទេថា ចំណុចខ្លះដែលអ្នកនិងដៃគូកំពុងធ្វើ គឺអាចបណ្ដាលឲ្យទំនាក់ទំនងកាន់តែអាក្រក់ឡើង? កំហុសទាំងនោះមានដូចជា៖
១. ខឹងគ្នា ងរង៉ក់គ្នាច្រើន
ការខឹងសម្បា ការងរង៉ក់ ជារឿងធម្មតាដែលអាចកើតឡើងក្នុងទំនាក់ទំនងគូស្នេហ៍។ ការខឹងងរង៉ក់ខ្លះគឺសមហេតុផល តែខ្លះទៀតគឺមិនសមហេតុផលទេ កុំដើម្បីតែចង់ឲ្យគេលួងលោមយើង គឺយើងត្រូវងរង៉ក់ត្រូវខឹងរាល់ថ្ងៃនោះគឺមិនល្អឡើយ។ ទង្វើនេះអាចធ្វើឲ្យដៃគូរបស់អ្នកឆាប់ធុញទ្រាន់អ្នកខ្លាំងណាស់ ដូច្នេះបើសិនជាមានរឿងអ្វីដែលអ្នកមិនពេញចិត្ត សូមនិយាយត្រង់ៗជាមួយដៃគូរបស់អ្នក មិនមែនសុខៗទៅងរង៉ក់គេអ៊ីចឹងទេ។
២. ព្យាយាមកែប្រែមនុស្សដែលខ្លួនស្រលាញ់
មនុស្សមានអត្តចរិតនិងបុគ្គលិកលក្ខណៈខុសៗគ្នា អ្នកមិនអាចទៅផ្លាស់ប្ដូរដៃគូអ្នកឲ្យសម្របតាមអ្វីដែលអ្នកចង់បានទេ។ អ្នកត្រូវស្រលាញ់គេជាគេ ទទួលយកចំណុចអវិជ្ជមានរបស់គេ ជាជាងព្យាយាមផ្លាស់ប្ដូរខ្លួនគេ។
៣. នៅក្បែរគ្នាច្រើនហួសហេតុ
ពិតណាស់ មនុស្សស្រលាញ់គ្នាតែងតែចង់នៅក្បែរគ្នាឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន តែក៏មិនគួរណាដល់ថ្នាក់ចំណាយពេលជាមួយគ្នាមួយថ្ងៃម្ភៃបួនម៉ោងដែរ។ កាលពីទាក់ទងគ្នាដំបូង អ្នកនិងដៃគូអាចនឹងគិតថាវាស្រស់ស្អាតណាស់ ផ្អែមល្ហែមណាស់ តែយូរៗទៅអ្នកទាំងពីរប្រាកដជាជិនណាយ ដូច្នេះព្យាយាមរកចន្លោះមួយសម្រាប់ពេលវេលាខ្លួនឯង ដូចជាចំណាយពេលធ្វើអីដែលខ្លួនស្រលាញ់រៀងខ្លួន ឬផ្ដោតសមាធិលើការបំពេញការងារផ្សេងទៀត។ អ្នកនឹងចាប់ផ្ដើមយល់ថា ការនៅឆ្ងាយគ្នាខ្លះគឺធ្វើឲ្យបេះដូងអ្នកទាំងពីរកាន់តែដង្ហោយរកគ្នា។
៤. ខ្វល់ពីរឿងតូចតាចច្រើនពេក
ការនៅជាមួយគ្នារវាងគូស្នេហ៍ គឺជាការបើកឱកាសឲ្យអ្នកទាំងពីរស្គាល់និងស្វែងយល់ពីគ្នាឲ្យបានគ្រប់ជ្រុងជ្រោយ ទើបទង្វើខ្លះរបស់គេធ្វើឲ្យអ្នកមិនពេញចិត្តទេ ហើយទម្លាប់ខ្លះរបស់គេក៏អ្នកទទួលយកមិនបានដែរ តែក្នុងចំណុចនេះ អ្នកមិនត្រូវប្រកាន់ទោសអូសដំណើរនឹងរឿងតូចតាចទាំងនេះទេ បើសិនជាមើលរំលងបានគឺមើលរំលងទៅ។ យើងត្រូវទទួលស្គាល់ថាគេខុសពីយើង ដែលទោះគេស្រលាញ់យើងហើយយើងស្រលាញ់គេមែន ក៏រឿងខ្លះដែលគេធ្វើគឺអ្នកទទួលយកមិនបានទេ។
៥. ភ្លេចស្និទ្ធស្នាលនឹងគ្
នា ជួនកាល អ្នកនិងដៃគូរវល់រឿងផ្សេងៗពេកររហូតភ្លេចរកពេលវេលាស្និទ្ធស្នាលនឹងគ្នា ធ្វើឲ្យទំនាក់ទំនងកាន់តែសោះកក្រោះ។ ការស្និទ្ធស្នាលគ្នា បង្ហាញក្ដីស្រលាញ់ចំពោះគ្នា ជាកាយវិការមួយសម្ដែងចេញឲ្យគូស្នេហ៍របស់អ្នកគិតថាអ្នកនៅតែស្រលាញ់ នៅតែខ្វល់ខ្វាយពីគេ៕
ប្រភព៖: dailyhive
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]