ថៃ៖ អាចនិយាយបានថា មួយរយៈចុងក្រោយនេះ សម្រាប់តារាសម្ដែងស្រី Ice Preechaya ហាក់ដូចជាបានជួបខ្យល់ព្យុះជីវិតយ៉ាងខ្លាំង ធ្វើឲ្យមានការចុះខ្សោយផ្លូវចិត្ត រហូតសន្ល.ប់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ផងដែរ។
ប៉ុន្តែ ថ្មីៗនេះវិញ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល ក្រោយមានដំណឹង ការិយាល័យស៊ើបអង្កេតកណ្តាល ជាមួយអ្នកតំណាងស្របច្បាប់ បានមកដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមមនុស្សដែលពាក់ព័ន្ធនឹងការនាំចូល ចែកចាយ ការជួញដូរសារធាតុប៉ូតាស្យូម cyanide ដែលជាសារធាតុគីមីគ្រោះថ្នាក់ រួមទាំងអ្នកដែលប្រើខុស ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់នោះ ស្រាប់តែរកឃើញថា មានឈ្មោះតារាសម្ដែងស្រី Ice Preechaya ដែលត្រូវបានកា.ត់ទោសជាក្រុមមានចំនួន ៣១នាក់ ពាក់ព័ន្ធនឹងករណី Amcyanide ដែលបានប្រើប្រាស់សារធាតុ Cyanide លាយអាហារ ទឹកផឹក និងបំ.ពុ.លជនរងគ្រោះចំនួន ១៤នាក់ រហូតបណ្ដាលឲ្យមានការស៊ើបអង្កេតបន្ថែម អំពីប្រភពនៃការនាំចូល ការជួញដូរ និងការប្រើប្រាស់ខុសរបស់អ្នកទិញផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]