បរទេស៖ មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីល្បាញដែលមានអ្នកតាមដានរាប់លាននាក់ ជាមួយនឹងសកម្មភាពសិល្បៈ ក៏ដូចជាការប្រគុំតន្ត្រីផ្សេងៗនោះទេ តែសម្រាប់ការបង្ហាញខ្លួន របស់ Taylor Swift ក្នុងជីវិតរស់នៅប្រចាំថ្ងៃតាមបែបសាមញ្ញរបស់នាង ក៏ត្រូវបានគេចាប់អារម្មណ៍មិនចាញ់គ្នាដែរ។ 

ដោយឡែក ថ្មីៗនេះ ស្រាប់តែមានការបង្ហាញពីរូបភាពរបស់ តារាស្រីរូបនេះ នៅលើបណ្ដាញសង្គម ដែលកំពុងធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ ទៅលើការតុបតែងខ្លួនរបស់នាងយ៉ាងសាមញ្ញា ជាមួយនឹងរ៉ូបពណ៌ត្នោត ជាពិសេស នៅពេលដែលការបង្ហោះមួយនោះ មានការបញ្ជាក់ពីតម្លៃឈុតទាំងមូល របស់នាង ដែលមានតម្លៃប្រមាណជាង ៦ពាន់ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេតាមរយៈការបង្ហោះ និងការខមិនពីម្ចាស់ផេក បានឲ្យដឹងថា មួយឈុតដែល Taylor Swift បានពាក់មានដូចជា ស្បែកជើងតម្លៃ ១៦៨០ ដុល្លារ (robin)  រ៉ូបតម្លៃ ១៥០ ដុល្លារ  កាបូបលុយតម្លៃ ៣៤៥០ដុល្លារ (Louis Vuitton)  និង គ្រឿងពាក់លម្អផ្សេងៗតម្លៃ ១៥០០ ដុល្លារ ផងដែរ៕

ប្រភព៖ Taylor Swift Universe

សូមទស្សានារូបភាពខាងក្រោម៖ 

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]