ភ្នំពេញ៖ ដូចដែលប្រិយមិត្ត ដែលជាអ្នកគាំទ្រ ច្បាស់ជាជ្រាបរួចមកហើយថា ក្រោយរៀបការបានជាង ១ ឆ្នាំកន្លងទៅ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសលោក ចេន និងភរិយា ក៏ទទួលបានកូនប្រុសម្នាក់ទុកជាចំណងដៃចងរឹតចំណងអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ។

ជាមួយគ្នានេះ ក្រោយកូនប្រុសកើតមកឃើញពន្លឺថ្ងៃបានជាង ១ខែមកនេះ យើងឃើញថា តារាចម្រៀងម្ចាស់បទ «ស្រដៀងសង្សារ» រូបនេះ តែងតែបង្ហាញក្ដីស្រលាញ់ចំពោះកូននៅលើបណ្ដាញសង្គមជាញឹកញាក់។ ជាពិសេសតាមរយៈការបង្ហោះមួយខាងក្រោម លោកបាននិយាយពាក្យមួយឃ្លា ស្ដាប់ទៅពិតជាមានអត្ថន័យមែនទែន។ ដោយ ចេន បានសរសេរថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការបង្ហោះរបស់ ចេន

ក្រោយឃើញបែបនេះ អ្នកគាំទ្រ និងអ្នកនិយមលេងបណ្ដាញសង្គម ពិតជាពេញចិត្ត និងបាននាំគ្នាចូលទៅឲ្យបេះដូងលើរូបនោះ ព្រមទាំងខមិនសរសើរពីទឹកចិត្តជាប៉ាល្អរបស់តារារូបនេះជាហូរហែ៕

ទស្សនារូបភាពខាងក្រោម៖

ចេន 
ចេន 
ចេន និងគ្រួសារ
ចេន និងគ្រួសារ
ការបង្ហោះរបស់ ចេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]