កម្សាន្ត៖ កាលពីយប់មិញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ កម្មវិធីលំដាប់ដាប់ថ្នាក់ពិភពលោក Miss Grand Cambodia បានរកឃើញម្ចាស់ជ័យលាភីតំណាងជាតិហើយគឺ Nano មានឈ្មោះពេញថា Phoem Sreyno ដែលជា Miss Grand តំណាងឲ្យភ្នំពេញ នឹងក្លាយជាបវរកញ្ញាដែលទៅប្រកួតបន្ដនៅលើឆាកអន្តរជាតិ។

Phoem Sreyno
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ម្ចាស់មកុដរូបនេះ ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា ពិតជាសាកសមនឹងទទួលបានជ័យជម្នះនេះមែន​ តាមរយៈសមត្ថភាព ទេពកោសល្យ សំខាន់គឺ Nano ឆ្លើយសំណួរបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ នាងថែមទាំងមានសម្រស់ស្រស់ស្អាត រាងខ្ពស់ស្រឡះ រូបសម្បត្តិល្អឥតខ្ចោះតែម្ដង។

Phoem Sreyno

ជាមួយគ្នានោះ សម្រាប់ជ័យលាភីលំដាប់រងទី១បានទៅលើ Miss Grand ក្រចេះ និងទី២ Miss Grand ប៉ៃលិន និង Miss Grand កំពង់ធំ ទទួលបានចំណាត់ថ្នាក់លេខ៣ ផងដែរ។ គួរបន្ថែមផងដែរថា បេក្ខភាពម្នាក់ៗនៅក្នុងឆ្នាំនេះ គឺពិតជាមានសមត្ថភាពខ្លាំងៗមិនចាញ់គ្នានោះទេ៕

ប្រភព៖ Miss Grand Cambodia

Phoem Sreyno
Phoem Sreyno
Phoem Sreyno
Phoem Sreyno
Phoem Sreyno

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]