កម្សាន្ត៖ ជាការពិតណាស់ កាលពីយប់មិញនេះ យើងបានរកឃើញម្ចាស់មកុដគ្រងតំណែង Miss Grand Cambodia 2023 ហើយ ដែលបានទៅលើ Phoem Sreyno បវរកញ្ញាមកពីភ្នំពេញ។ ចំណែកឯ អ៉ិន លក្ខិណា ដែលជាបវរកញ្ញាតំណាងខេត្តប៉ៃលិន ទទួលបានលំដាប់រងទី២ ដែលនាងធ្លាក់លំដាប់ជាងឆ្នាំមុន។

អ៉ិន លក្ខិណា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ មហាជនបានត្រឹមតែអាណិត ដែល លក្ខិណា មិនអាចដណ្ដើមបានជ័យលាភីមួយនេះ បន្ទាប់ពីនាងត្រឡប់មកប្រកួតម្ដងទៀត ដោយកាលពីឆ្នាំ២០២១ បវរកញ្ញារូបនេះ ធ្លាប់បានប្រកួត Miss Grand Cambodia ដែលនាងទទួលបានលំដាប់រងទី១ រីឯឆ្នាំ២០២៣នេះ ទទួលបានលំដាប់រងទី២ទៅវិញ។

អ៉ិន លក្ខិណា

បើទោះបីជាយ៉ាងណាក៏ដោយ អ៉ិន លក្ខិណា គឺជាបវរកញ្ញាម្នាក់ដែលមានសមត្ថភាព ទេពកោសល្យ និង ភាពក្លាហានខ្ពស់ ទោះមិនបានជ័យលាភីដូចខ្លួនប្រាថ្នាក៏ពិតមែន ប៉ុន្ដែនាងបានឆក់យកបេះដូងមហាជនបាន តាមរយៈភាពតស៊ូ ឆន្ទៈ និងភាពជឿជាក់របស់នាង៕

អ៉ិន លក្ខិណា
អ៉ិន លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]