កម្សាន្ត​៖ ប្រិយមិត្តច្បាស់ជាដឹងហើយថា ម្ចាស់មកុដគ្រងតំណែង Miss Grand Cambodia ឆ្នាំ២០២៣នេះ គឺបានទៅលើ បវរកញ្ញា Phoem Sreyno គេស្គាល់ថា ​Nano ចំណែកឯលំដាប់រងទី១ គឺបានទៅលើបវរកញ្ញាតំណាងខេត្តក្រចេះ Koy Anna

Koy Anna
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មហាជនដែលគាំទ្របវរកញ្ញា Anna បានចូលរួមត្រេកអរ ក៏ដូចជាសោកស្ដាយបន្ដិចផងដែរ ដែលនាងមិនមែនជាម្ចាស់មកុដឈានជើងឡើងទៅប្រកួតលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ បវរកញ្ញា ខេត្តក្រចេះ រូបនេះ មានសមត្ថភាពមិនចាញ់ម្ចាស់មកុដនោះទេ មិនត្រឹមតែរូបសម្បត្តិស្អាតឥតខ្ចោះ ទេពកោសល្យនាងក៏លេចធ្លោរផងដែរ។

Koy Anna

ជាពិសេស Anna ត្រូវបានមហាជនជាច្រើន រំពឹងថា នាងនឹងក្លាយជាម្ចាស់មកុដនៅឆ្នាំនេះ ដោយឡែកនាងទទួលបានលំដាប់រងទី១។ បើទោះបីជាយ៉ាងក៏ដោយ បវរកញ្ញារូបនេះ ទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន ដែលគេសង្ឃឹមថា Anna សាកសមនឹងប្រកួតយកមកុដម្ដងទៀត៕

Koy Anna
Koy Anna
Koy Anna
Koy Anna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]