សង្គម៖ ប្រិយមិត្តច្បាស់ជានៅចាំករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏អយុត្តិធម៌ដែលកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារ បង្ករឡើងដោយបុគ្គលស្រវឹង ចរិតក្អេងក្អាង បើកលើសល្បឿន បណ្ដាលឲ្យបុកប្ដីប្រពន្ធមួយគូ និង ធ្វើឲ្យទារកម្នាក់បានបាត់បង់ជីវិត។
ជាក់ស្ដែង ករណីនេះ បានអូសបន្លាយមកដល់ពេលនេះ ធ្វើឲ្យមហាជននៅតែមិនទាន់អស់ចិត្តនឹងភាពអយុត្តិធម៌ដែលបង្កឡើងដោយបុគ្គលបែបនេះ ដោយគ្រាន់តែសងសំណង១ម៉ឺនដុល្លារ ដើម្បីបញ្ចប់រឿងទាំងស្រុង។ គួររំលឹកផងដែរថា ក្រោយពីគ្រោះថ្នាក់ហើយភ្លាមៗ ចំពោះជនបង្ករ ក៏ត្រូវបានធ្វើការឃាត់ខ្លួនមួយរំពេច តែក្រោយមកក៏មានការរត់ការ ដើម្បីដោះលែងជនបង្ករវិញ ខណៈពេលដែលជនរងគ្រោះទាំងបីនាក់ កំពុងតែធ្វើការសង្រ្គោះ ហើយមិនទាន់ដឹងខ្លួននៅឡើយ ជាមួយនឹងប្រាក់សំណង ២៥០០ដុល្លារ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ រឿងអយុត្តិធម៌មួយនេះ ត្រូវបានមហាជនរងចាំមើល ចំណាត់ការរបស់តុលារ និង មន្រ្តីពាក់ព័ន្ធ ក្រោយពីទារក សុខឡេងបានបាត់បង់ជីវិត យ៉ាងគួឲ្យអាសូរជាទីបំផុត។ បើបីជាយ៉ាងណាក៏ដោយ មហាជននៅតែមិនអស់ចិត្ត សរុបមកដល់ពេលនេះ មានរយៈ៩ខែហើយ ដែលរឿងនេះស្ងាត់ដំណឹងសូន្យឈឹង៕
ប្រភព៖ Phalla Phorn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]