កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រី Jisoo សមាជិកក្រុម Blackpink ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងស្ទាយ៍សម្លៀកបំពាក់គួរឲ្យចាប់អារម្មណ៍។ នៅក្នុងនោះ តារាស្រីរូបនេះ តុបតែងខ្លួនស្រដៀងទៅនឹងការស្លៀកពាក់របស់យុវតីនៅតំបន់អាស៊ីនេះដែរ។
ជាមួយគ្នានោះ Jisoo បានពាក់ខោកាប៊យម៉ូតរហែកៗជើង ជាមួយនឹងអាវយឺតសធម្មតា ពាក់មួក ស្ពាយកាបូបយ៉ាងសាមញ្ញតែម្ដង ដែលការលេងខ្លួនបែបនេះ យើងឃើញភាគច្រើនគេពេញនិយមខ្លាំងណាស់។ ក្រឡេកមកមើលសម្រស់របស់តារាសម្ដែងក្នុងរឿង Snowdrop នេះវិញ ទោះបីស្លៀកពាក់ធម្មតាយ៉ាងណាក៏នាងនៅតែមានភាពលេចធ្លោរ។
ជាពិសេស Jisoo ដូចជាកំពុងតែសប្បាយរីករាយនឹងដំណើរកម្សាន្តរបស់ខ្លួន បន្ទាប់ពីសម្រាកពីការងារក្នុងវិស័យសិល្បៈដ៏មមាញឹក មានទាំងខនសឺត សម្ដែងរឿង និងបង្ហាញខ្លួននៅក្នុងកម្មវិធី Fashion Show ផ្សេងៗនៅឯទ្វីបអឺរ៉ុប៕
ប្រភព៖ JISOO
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]