អ៊ីតាលី៖ ថ្មីៗនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព លោក Donnie Yen ទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់បានបង្ហាញរូបភាព ជាមួយភរិយា ដើម្បីអបអរខួប ២០ ឆ្នាំ របស់អ្នកទាំងពីរ។
ក្នុងនោះដែរ តាមរយៈការបង្ហោះរូបថតមួយឈុត ដែលថតនៅប្រទេសអ៊ីតាលី កាលពីខែកក្កដាកន្លងទៅ លោក Donnie Yen បានសរសេររៀបរាប់ថា ស្នេហាគឺស្រស់ស្អាត ជីវិតក៏ស្អាត ប្រពន្ធក៏ស្អាត រួចអមដោយ hashtag ខួបអាពាហ៍ពិពាហ៍ ២០ ឆ្នាំ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ កម្រងរូបថតជាច្រើនសន្លឹករបស់តារាប្រុសរូបនេះ រួមទាំងភរិយា ដែលបានថតនៅបឹង Como ប្រទេសអ៊ីតាលី បានធ្វើឲ្យអ្នកគាំទ្របានមកចូលរួមអបអរ ក៏ដូចជាបានមើលឃើញពីសកម្មភាពយ៉ាងមានក្ដីសុខពីគូស្វាមីភរិយាអ្នកទាំងពីរ បន្ទាប់ពីបានរួមរស់នឹងគ្នា រយៈ២០ឆ្នាំមកនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com