ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមយុវជន ជនជាតិជប៉ុន មានសមាជិក៤នាក់ បានធ្វើរឿងមួយគួរឲ្យកោតសរសើរនូវទឹកចិត្តមកកាន់ស្រុកខ្មែរ។ តាមរយៈការបង្ហោះរូបរបស់ផេក និស្សិតប្លាស្ទិច Nisset Plastic បានឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្ត ចំនួន៤រូបនេះ បានជួយសម្អាតសម្រាមនៅក្នុងប្រឡាយមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញនេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ គេបានឲ្យដឹងផងដែរថា ពួកគេបានជួយសម្អាតសម្រាមកខ្វក់ដែលនៅតាមប្រឡាយទាល់តែអស់ ទើបពួកគេចេញដំណើរត្រឡប់ទៅកាន់ប្រទេសជប៉ុន ដែលជាប្រទេសកំណើតរបស់ខ្លួន។ គួរឲ្យដឹងផងដែរថា និស្សិតប្លាស្ទិច គឺជាក្រុមយុវជន ដែលតែងតែធ្វើការសម្អាតសម្រាមនៅតាមប្រឡាយ ដោយស្ម័គ្រចិត្ត ដោយពួកគេមានគោលបំណងចង់ឲ្យទីក្រុងគ្មានសម្រាម ទឹកប្រឡាយគ្មានសម្រាម ទីក្រុងមានអនាម័យល្អ។

រូបភាព

ដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម នាំគ្នា កុំចោលសម្រាមទៅក្នុងទឹកប្រឡាយ ឬនៅតាមទីសាធារណៈ ដែលវាធ្វើឲ្យកខ្វក់ និង បាត់សោភណ្ឌភាពទីក្រុង។ សរុបមកវិញ សូមសរសើរដល់ទឹកចិត្តរបស់ក្រុមយុវជនដែលតែងតែសម្អាតទីក្រុង ជាពិសេស ប្រឡាយទឹក បើទោះបីជា សម្អាតហើយសម្អាតទៀត នៅតែមានសម្រាម៕

ប្រភព៖  និស្សិតប្លាស្ទិច Nisset Plastic

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]