កម្សាន្ត៖ កញ្ញា Meileng Ngan ជាបេក្ខជនមួយរូប តំណាងឲ្យវត្តមានរបស់កម្ពុជា ចូលរួមលេងហ្គេមជាមួយ បណ្ដាលប្រទេសផ្សេងៗទៀត ក្នុងកម្មវិធី Challenge ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំង​នៅទូទាំងពិភពលោក ដែលនិងត្រូវចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។

កញ្ញា Meileng Ngan 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ បណ្ដាអ្នកបង្កើតមាតិកាសង្គម ចូលរួមអបអរសារទដល់វត្តមានកូនខ្មែរ កញ្ញា Meileng Ngan ដែលនឹងបង្ហាញខ្លួនជាផ្លូវការណ៍តាមរយៈការអញ្ជើញរបស់ MrBeast ដើម្បីចូលរួមលេង Challenge ដែលមានបណ្ដាលប្រទេសជាច្រើនទៀតចូលរួមប្រកួតប្រជែង។

 MrBeast 

ពិតណាស់ ប្រិយមិត្តប្រកដជាបានស្គាល់ MrBeast ដែលមានឈ្មោះពិតថា Jimmy Donaldson ដែលរូបលោកជា YouTuber ដ៏ល្បីល្បាញមួយរូបក្នុងបណ្ដាយសង្គមរបស់អាមេរិក។ កាលពីថ្ងៃទី ៧ ឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ រូបលោកទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាជនខ្មែរ ក្រោយបង្ហោះវីដេអូថ្មី ដែលមានចំណងជើងថា «ខ្ញុំបានជួយជនពិការ ២ពាន់នាក់ឱ្យដើរបានវិញ» ដែលទទួលបានការចាប់អារម្មណ៍ និងការអរគុណពីសំណាក់ប្រជាជនខ្មែរ។

មិនតែប៉ុណ្ណោះ ថ្មីនេះៗរូបលោកបានអញ្ជើញកូនខ្មែរ កញ្ញា Meileng Ngan​ ដើម្បីចូលរួមលេងហ្គេមក្នុងកម្មវិធីរបស់លោកផងដែរ៕

 MrBeast 

ប្រភព៖ Meileng Ngan

សូមទស្សនារូបភាពដូចក្រោម៖

កញ្ញា Meileng Ngan 
កញ្ញា Meileng Ngan 
កញ្ញា Meileng Ngan 
កញ្ញា Meileng Ngan 
កញ្ញា Meileng Ngan 
កញ្ញា Meileng Ngan 
កញ្ញា Meileng Ngan 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]