ភ្នំពេញ៖​ ភាពយន្តថ្មីរបស់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV កំពុងត្រៀមចូលមកអង្រួនបេះដូងរបស់យុវវ័យ ដែលពោរពេញដោយស៊ីជម្ពូ។

រឿង «ស្នាមថើប វង្វេងម្ចាស់» នឹងធ្វើឱ្យយុវវ័យទទួលបានអារម្មណ៍ពិសេស គឺស្នេហាដំបូងប្លែកមួយកម្រិត ក្រោយពីលោកអ្នកបានទស្សនានូវភាពយន្តខ្នាតខ្លីជាច្រើនកន្លងមក ដែលភាគច្រើនជាប្រភេទរឿងបែបអប់រំ និងភាពយន្តបែបសង្គមគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្នាមថើបវង្វេងម្ចាស់នឹងធ្វើឱ្យអ្នកទស្សនាមានស្នាមញញឹម និងសប្បាយរីករាយ រំភើបទៅតាមសាច់រឿង និងភាពក្រមិចក្រមើមនៃតួអង្គដ៏ស្រស់ស្អាត និងស្រស់សង្ហាទាំងពីរនាក់ជាមិនខាន មានការចូលរួមសម្ដែងដោយតារាប្រុសស្រីវ័យក្មេងជំនាន់ក្រោយ ដែលក្នុងនោះមានដូចជា លោក ចាស្ទីន អ៊ុន កញ្ញា សៀនាង លោក ភីយ៉ូ និងតារាសម្តែងជាច្រើន ទៀតផងដែរ។ ភាពយន្តនេះដែរដឹកនាំសម្តែងដោយ លោក សេង សុវណ្ណារ៉ា។

គួរជម្រាបថា រឿង «ស្នាមថើបវង្វេងម្ចាស់» នឹងមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង ៧ ដល់ម៉ោង ៨យប់ លើកញ្ចក់ទូរទស្សន៍ហង្ស មាស HDTV។

គាំទ្រភាពយន្តភាគខ្មែរ ទស្សនាប៉ុស្តិ៍ ទូរទស្សន៍ហង្សមាស៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]