ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានដំណឹងល្អមួយដែលត្រូវបានចេញផ្សាយដោយផេកផ្លូវការរបស់ Miss Earth Cambodia បានប្រកាសឲ្យដឹងថា កម្មវិធី Miss Earth Cambodia ឆ្នាំនេះ នឹងត្រូវបានរៀបចំដោយក្រុមហ៊ុន Mediaload ហើយនឹងចាប់ផ្ដើមនៅចុងខែ តុលា ឆ្នាំ ២០២៣ ខាងមុខនេះហើយ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ សម្រាប់បេក្ខភាព ឬអ្នកដែលស្រលាញ់ខាងវិស័យបវរកញ្ញា ដែលចង់បង្ហាញសមត្ថភាព និងភាពប៉ិនប្រសប់របស់ខ្លួន អាចរួសរាន់ត្រៀមខ្លួននិងអាចទៅដាក់ពាក្យប្រកួតបានផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Mediaload មិនមែនទើបធ្វើកម្មវិធីបវរកញ្ញាជាលើកដំបូងនោះឡើយ ព្រោះកាលពីកន្លងមក គ្រប់គ្នាប្រហែលជាជ្រាបរួចមកហើយថា Mediaload ក៏ជាម្ចាស់រៀបចំនៃកម្មវិធីបវរកញ្ញាល្បីៗដូចជា Mini Miss Cambodia, Little Miss Cambodia, Miss Preteen Cambodia, និង Miss Teen International Cambodia ជាដើម៕

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]