ភ្នំពេញ៖ ភាពអស្ចារ្យ! កក្រើកញាប់ញ័រ! ការបង្ហាញសមត្ថភាពដ៏ពិសេសគ្មានប្រៀបពីកម្មវិធីប្រកួតសមត្ថភាពចម្រុះនៅក្នុងកម្មវិធី Cambodia’s Got Talents រដូវកាលទី៣ ចាប់ផ្ដើមហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានសម្រិតសម្រាំងជម្រុះបេក្ខជនជាបន្តបន្ទាប់ ពេលនេះកម្មវិធីបានជ្រើសរើសបាននូវបេក្ខជនដែលពោរពេញដោយសមត្ថភាពឡើងដល់វគ្គបង្ហាញនៅលើឆាកលំដាប់ពិភពលោក និងផ្សាយផ្ទាល់វគ្គ Judge Audition លើកកញ្ចក់ទូរទស្សន៍ហើយ។

តើរដូវកាលថ្មីនេះនឹងមានការបង្ហាញសមត្ថភាពប្លែក និងអស្ចារ្យកម្រិតណា? តើបេក្ខជនរូបណា ឬក្រុមណាដែលអាចមានភាពលេចធ្លោរ ធ្វើឱ្យគណៈកម្មការរំជួលចិត្តផ្ដល់ជូននូវប៊ូតុងមាស? គណៈកម្មការទាំង៤រូប មាន លោកពូកុយ លោកពូ ក្រឹម អ្នកនាង ខាត់ សុឃីម និងលោក ជា វិបុល នឹងដាក់ពិន្ទុយ៉ាងសុក្រិតជូនដល់ពួកគេ។

រង់ចាំតាមដានទស្សនា សមត្ថភាពកូនខ្មែរដ៏អស្ចារ្យជាច្រើនបែបគ្មានដែលកំណត់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV នៅថ្ងៃសៅរ៍ ទី ២៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨យប់តទៅ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]