យល់ដឹង៖ ជាការពិត សម្រាប់ បុរសៗ នៅពេលដែលអ្នកមានអាយុកាន់តែច្រើន ស្ថានភាពស្បែកនឹងចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនទៅតាមពេលវេលា។ ដូច្នេះ ហើយ បុរសគួរតែមានការថែរក្សាស្បែកខ្លួនឯងឲ្យបានល្អជាងមុន នោះទើបធ្វើឲ្យបុគ្គលិកលក្ខណៈ មើលទៅមិនចាស់ជាងអាយុខ្លួនឯង។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយខាងក្រោមនេះ យើងណែនាំអ្នកឲ្យសាកល្បងគន្លឹះទាំង ៥ ដើម្បីបង្កើនភាពសង្ហារបស់ខ្លួន និងមើលទៅ នៅតែក្មេងជាងវ័យ៖

១.ថែរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អ និងភ្លឺថ្លា

ចាប់ផ្តើមដំបូង គឺការរក្សាស្បែកឲ្យមានសុខភាពល្អ និងភ្លឺថ្លាជានិច្ច។ ចំណុចនេះ មិនមែនទាល់តែមនុស្សស្រីទើបអាចលាបឡេថែស្បែកបានទេ។ ការពិតទៅ មនុស្សប្រុសក៏អាចប្រើជាប្រភេទឡេការពារកម្ដៅថ្ងៃឲ្យបានទៀងទាត់ ឬសារជាតិបំប៉នស្បែផ្សេងៗ ឬប្រើថ្នាំខូឡាជេនក៏បានបើមានលទ្ធភាព បានផងដែរ។

២.បន្តធ្វើលំហាត់ប្រាណ

លំហាត់ប្រាណ ក៏ជាការជួយឲ្យរាងកាយមានសុខភាពល្អ និងជួយដល់ស្បែក មើលទៅក្មេងជាងវ័យផងដែរ។ ការដែលធ្វើលំហាត់ប្រាណតាមរបៀបផ្សេងៗ មិនថាដើរលឿន ហែលទឹក ឬរាំ នោះទេ សុទ្ធតែជាលទ្ធផលផ្គត់ផ្គង់ឈាមដល់រាងកាយ និងផ្នែកស្បែកបានយ៉ាងល្អ ហើយវានឹងជួយបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅចិញ្ចឹមកោសិកាផងដែរ។ សំខាន់ជាងនេះទៅទៀត រាងកាយអាចបញ្ចេញអ័រម៉ូនដោយរីករាយ។ រួមជាមួយនឹងការកាត់បន្ថយភាពតានតឹងបានយ៉ាងល្អ។

៣.យកចិត្តទុកដាក់ក្នុងការញ៉ាំអាហារដែលមានជីវជាតិ

របប​អាហារ​ មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ដល់​ស្បែក​របស់​មនុស្ស​វ័យ​ក្មេង ព្រោះ​រាងកាយ​នឹង​ស្រូប​យក​សារធាតុចិញ្ចឹម​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ជួសជុល​សរីរាង្គ​ក្នុង​ផ្នែក​ផ្សេងៗ​ នៃ​រាង​កាយ​ឲ្យ​មាន​សុខភាព​ល្អ ឆ្ងាយពីជំងឺ វាក៏ជួយស្បែករបស់ក្មេងផងដែរ។ 

៤.យកចិត្តទុកដាក់លើជីវិតប្រចាំថ្ងៃ

ការរស់នៅប្រចាំថ្ងៃ អាចមានទាំងផលវិជ្ជមាន និងអវិជ្ជមានលើស្បែករបស់យុវវ័យផងដែរ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់លើជីវិតប្រចាំថ្ងៃរបស់អ្នក។ ជាពិសេសការសម្រាកឲ្យបានគ្រប់គ្រាន់ គួរបង្ខំខ្លួនឯងឲ្យគេងមុនម៉ោង ១១ យប់ ព្រោះការស្រាវជ្រាវបានរកឃើញថា អ័រម៉ូនលូតលាស់ នឹងត្រូវបានផលិត និងបញ្ចេញច្រើនបំផុតនៅចន្លោះម៉ោង ១១ យប់ដល់ម៉ោង ៧ ព្រឹក ដែលជាពេលដែលយើងគេងលក់ស្រួល។ លើសពីនេះទៀត ការញ៉ាំពេលល្ងាចមិនត្រូវបានណែនាំទេ។ ហើយ​គួរ​ចៀសវាង​ការ​ពិសា​គ្រឿង​ស្រវឹង ដើម្បីការពារប្រព័ន្ធផ្សេងៗ។

៥.កុំដាក់សម្ពាធឲ្យខ្លួនឯង

បើ​មិន​ជឿ​ ក៏ត្រូវ​តែជឿដែរ​ថា ​ការរស់នៅដោយអារម្មណ៍រីករាយ វាអាចជះឥទ្ធិពលវិជ្ជមានដល់ស្បែករបស់បុរសៗ ពីព្រោះនៅពេលដែលបុរសវ័យក្មេង មានភាពសប្បាយរីករាយ គ្មានកង្វល់  នោះចិត្តរបស់ពួកគេ ក៏មានភាពច្បាស់លាស់។ វានឹងជួយឲ្យឆ្ងាយពីភាពតានតឹងផងដែរ។ ហើយនោះហើយជាមូលហេតុដែលរលកខួរក្បាលមិនរញ៉េរញ៉ៃ។ វាក៏បញ្ចេញសារធាតុ Endorphins ដើម្បីធ្វើឲ្យបុរសសប្បាយចិត្ត ដែលអាចជួយដល់រូបរាងរបស់ស្បែកផងដែរ។ ដូច្នេះសម្រាប់​បុរស​ដែល​ចង់​បំបាត់​ភាព​ចាស់​មុន​អាយុ សូម​សាកល្បង​អនុវត្ត​វិធី​ទាំង ៥ នេះ​ដោយ​ខ្លួន​ឯង។ ធានា​ថា​ស្អាត​មិន​ខាន។ 

រូបតំណាង

ប្រភព៖ sanook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]