ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. តំបន់ទំនាបកណ្ដាល
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារសេ
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា មានពី ២០-២៤ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សារសេ
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
៣. តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សារសេ
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]