ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងបើកដំណើរការជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងទីក្រុងហូជីមិញនៃប្រទេសវៀតណាម នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2023 ខាងមុខនេះ ជាមួយនឹងកាលវិភាគនៃការហោះហើរ 3ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃអង្គារ ព្រហស្បត្តិ៍ និងសៅរ៍។ ជើងហោះហើរនេះ ត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះថ្មីទំនើប Airbus-A319 មានកន្លែងអង្គុយធំទូលាយដែលផ្តោតលើផាសុកភាព និងសុវត្ថិភាពរបស់អ្នកដំណើរជាចំបង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជើងហោះហើរដំបូង KR733 នឹងចាកចេញពីទីក្រុងភ្នំពេញនៅម៉ោង 7:40ល្ងាច និងចុះចតនៅទីក្រុងហូជីមិញនៅម៉ោង 8:45យប់ (ម៉ោងក្នុងតំបន់)។ រីឯជើងហោះហើរត្រឡប់មកវិញ KR734 នឹងចាកចេញពីទីក្រុងហូជីមិញនៅម៉ោង 9:40 យប់ និងមកដល់ភ្នំពេញនៅម៉ោង 10:35យប់ (ម៉ោងក្នុងតំបន់)។
ដើម្បីអបអរសាទរដល់ការបើកដំណើរការជើងហោះហើរនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏នឹងមានការផ្តល់ជូនពិសេសទៅលើសំបុត្រយន្តហោះ ដែលមានតម្លៃត្រឹមតែចាប់ពី USD80 ប៉ុណ្ណោះសម្រាប់សំបុត្រហោះហើរពីភ្នំពេញទៅហូជីមិញ និងចាប់ពី USD147 ប៉ុណ្ណោះ សម្រាប់សំបុត្រហោះហើរទៅ និងមករវាងភ្នំពេញនិងហូជីមិញ ដែលតម្លៃនេះបានរួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗរួចជាស្រេច។ រយៈពេលនៃការលក់ គឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែសីហា ឆ្នាំ2023 ហើយរយៈពេលធ្វើដំណើរចាប់ពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ2023 រហូតដល់ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2023។
ទីក្រុងហូជីមិញ ដែលយើងស្គាល់ថាទីក្រុងសៃហ្កន គឺជាទីក្រុងធំបំផុតរបស់ប្រទេសវៀតណាម និងជាបណ្តុំនៃសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងប្រវត្តិសាស្រ្តផងដែរ។ នៅទីក្រុងនេះ លោកអ្នកអាចឃើញទស្សនីយភាពនៃការលាយឡំគ្នារវាងស្ថាបត្យកម្មបែបបុរាណ និងសម័យតាមរយៈអាគារទំនើបខ្ពស់ៗ ផ្សារទំនើប ផ្លូវគមនាគមន៍ខ្វាត់ខ្វែង និងអាគារចាស់ៗពីសម័យអាណានិគមបារាំង សារមន្ទីរ រមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗជាច្រើនផងដែរ។
អ្នកដំណើរភាគច្រើនដែលបានទៅដល់ទីក្រុងនេះ តែងតែឈៀងចូលទៅកំសាន្តនៅផ្លូវរូងក្រោមដីគូឈី (Cu Chi Tunnels) វិហារសៃហ្កនណូតឌេម (Saigon Notre Dame Cathedral) សារមន្ទីរប្រវត្តិសាស្ត្រប៉ុស្តិ៍ប្រៃសណីយ៍ជាដើម ហើយក៏មិនភ្លេចដើរផ្សារ ភ្លក់រសជាតិអាហារតាមចិញ្ចើមផ្លូវដ៏សំបូរបែប ព្រមទាំងក្រេបកាហ្វេហ្វីនដែលមានក្លិនឈ្ងុយ និងរសជាតិដិតផងដែរ។
ការធ្វើដំណើរពីទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញតាមផ្លូវគោកអាចនឹងចំណាយពេលជាមធ្យមចំនួន 7ម៉ោង ខណៈដែលការធ្វើដំណើរផ្លូវអាកាសចំណាយពេលជាមធ្យមត្រឹមតែ 1ម៉ោងប៉ុណ្ណោះ។ លោកអ្នកដែលកំពុងមានបំណងធ្វើដំណើរកំសាន្តទៅទីក្រុងនេះជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ គួរកុំរំលងឱកាសដ៏ពិសេសដើម្បីទទួលយកបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរដោយឆាប់រហ័ស ប្រកបដោយផាសុកភាព ប្រណីតភាព និងឯកជនភាពនៅក្នុងតម្លៃដ៏ពិសេសថែមទៀតផង៕
ដើម្បីសាកសួរព័ត៌មានបន្ថែម
និងកក់សំបុត្រ សូមទាក់ទងមកកាន់៖
លេខទូរស័ព្ទ៖
+855 96 852 5555
គេហទំព័រ៖ www.cambodia-airways.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]