ថៃ៖ អាចនិយាយបានថា គឺជា​គូស្នេហ៍​តារា​មួយ​គូ​ទៀត​ ដែល​ត្រៀម​នឹងរៀប​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ សម្រាប់​គូស្នេហ៍​តារាប្រុស លោក Nadech និង តារាស្រី Yaya បន្ទាប់ពីខាងប្រុស ​បាន​សុំ​រៀបការ​នៅ​ប្រទេស​អ៊ីតាលី កាលពីខែមិថុនា កន្លងទៅនេះ។ 

ដោយឡែក ថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ ក៏បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍សាជាថ្មី ក្នុងពេលដែលបានដឹកដៃគ្នា ទៅចូលរួមពិធីមង្គលការមិត្តជិតស្និទ្ធដែលប្រារព្ធឡើងនៅមាត់សមុទ្រ ហើយក្នុងនោះ តារាស្រី Yaya ក៏បានធ្វើជាអ្នកកំដរឲ្យកូនក្រមុំផងដែរ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ក្រៅពីបានចេញមកក្នុងការតតុបតែង បង្ហាញរូបរាងដ៏ស្រស់ស្អាតហើយនោះ ហ្វេនៗជាច្រើនថែមបានយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់គូស្នេហ៍មួយនេះ ដែលពោរពេញដោយភាពសប្បាយរីករាយ ក៏ដូចជាមានរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ធ្វើឲ្យអ្នកគាំទ្រកាន់តែសប្បាយចិត្ត និងរងចាំពីដំណឹងល្អរបស់ពួកគេ ក្នុងពេលខាងមុខនេះ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Yaya
Yaya
Yaya
Yaya និង Nadech
Yaya
Yaya
Yaya និង Nadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]