កម្សាន្ត ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រី ផេនខេត ត្រូវមហាជនខ្មែរជាច្រើន ពេញចិត្តជាខ្លាំង រាល់ការសម្តែងនិង ភាពក្រមិចក្រមើម កំប្លែងស្ងួត ទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា និងធ្វើឲ្យគេឯងផ្ទុះសំណើចជានិច្ច មិនតែប៉ុណ្ណោះ រាល់កម្មវិធីមានវត្តមាន ពិធីការិនីរូបនេះ តែងផ្ទុះប្រជាប្រិយភាពរហូត។

យ៉ាងណាមិញ បើក្រឡេកទៅមើលពី សម្រស់វិញ តារាស្រីរូបនេះ កែកុនស្ទើរតែស្អាតដូចកូនតុក្កតា បើទោះបីជារាងមានសាច់បន្តិចមែន ប៉ុន្ដែសម្រស់ ផេនខេត មិនចាញ់តារាម៉ូដែលនោះទេ។ ពិសេស ថ្មីៗនេះ រូបនាងបានតុបតែងខ្លួនគួរឲ្យទាក់ទាញ នៅក្នុងការទស្សនានូវកម្មវិធីប្រកួតបវរកញ្ញា Miss Grand កម្ពុជា។

នៅក្នុងនោះ តារាស្រីរូបនេះ បានពាក់រ៉ូបវែងពណ៌ប៉ៃតងចាស់ ប្រៀបដូចជាបវរកញ្ញាអញ្ចឹងដែរ មិនតែប៉ុណ្ណោះ អមជាមួយមកុដដាំពេជ្រទៀតនោះ ផេនខេក ស្រស់ស្អាតមិនខុសពីបវរកញ្ញាប៉ុន្មាននោទេ៕
ប្រភព៖ PanCake




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]