យល់ដឹង៖ ពិតណាស់ មនុស្សម្នាក់ៗលើលោកនេះ មិនអាចរស់នៅពេញមួយជីវិតតែម្នាក់ឯងបានទេ ទោះតិចឬច្រើនត្រូវតែមានទំនាក់ទំនងខ្លះ។ បើ​គ្មាន​ការទំនាក់ទំនងនឹងមនុស្សជុំវិញខ្លួនទេ យើង​ប្រហែល​ជា​មិន​អាច​ធ្វើអ្វីមួយដោយរលូនឡើយ។ ក្រៅ​ពី​ការ​ចូល​រួម​ក្នុង​សង្គម និង​ការ​បង្កើត​មិត្ត​ភក្តិ ​ទំនាក់​ទំនងជាមួយអ្នកជិតខាង និង​សាច់​ញាតិ​ផ្សេងៗ ក៏ជារឿងសំខាន់ដែលយើងត្រូវមាន។ 

តើធ្វើដូចម្តេច ដើម្បីចុះសម្រុងជាមួយអ្នកជិតខាងនិងសាច់ញាតិ? ហើយតើអ្នកជិតខាងបែបណាខ្លះ ដែលមិនគួររាប់អាន?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សគ្រប់រូបពេលមានគ្រួសារផ្ទាល់ខ្លួន ទោះបីជាពួកគេមានផ្ទះក៏ដោយ ក៏ពួកគេត្រូវតែមានអ្នកជិតខាងជាច្រើនផងដែរ។ ប្រសិនបើអ្នក មានអ្នកជិតខាងល្អ ហើយទទួលបានជំនួយពីពួកគេ នៅពេលអ្នកមានបញ្ហា នោះគឺជាសំណាង ជីវិតកាន់តែងាយស្រួល នៅពេលដែលមនុស្សនៅជុំវិញជួយ។ ប៉ុន្តែអ្នកជិតខាងដែលមិនគួរមានទំនាក់ទំនងជាមួយមានដូចខាងក្រោមនេះ៖

១.អ្នកជិតខាងដែលមិនចេះដឹងគុណ

ការរស់នៅរួមគ្នាក្នុងសហគមន៍មួយ ភូមិតែមួយ ផ្លូវដូចគ្នា ជីវិតដូចគ្នា ការជួយគ្នាទៅវិញទៅមកក៏ជារឿងធម្មតាដែរ។ពេលខ្លះ គ្រាន់តែផ្លែឈើ បង្អែម នំឆ្ងាញ់ៗ ហុចឲ្យគ្នាបន្តិចបន្តួច សុទ្ធតែជារឿងល្អដែលគួរធ្វើ។ ប៉ុន្តែមនុស្សមួយចំនួន យកសេចក្តីសប្បុរសអ្នកជិតខាងជារឿងធម្មតាសម្រាប់ពួកគេ ដោយមិនចាំបាច់អរគុណអ្វីឡើយ។ តែការគិតបែបនេះ វាដូចជារឿងមិនសមទេ ទោះមិនបានមានអីតមស្នងវិញដល់គេ ត្រឹមពាក្យអរគុណមួយម៉ាត់ ជឿថាវាមិនធ្ងន់ក្នុងការនិយាយនោះឡើយ។

រូបតំណាង

២.អ្នកជិតខាងអាត្មានិយម

ជាឧទាហរណ៍ជាក់ស្ដែង អ្នកជិតខាងខ្លះ ពេលយើងទៅផ្សារ តែងតែផ្ញើទិញនេះ ទិញនោះ ទិញបន្លែ ចួនកាលទិញម្ទេស និងមើមខ្ទឹមខ្លះឲ្យសិនមក ចាំឲ្យលុយតាមក្រោយ ប៉ុន្តែមិនដែលឲ្យលុយយើងទាល់តែសោះ។ ទោះ​បី​ជា​មិន​ច្រើន​ក៏​ពិត​មែន តែ​វាជា​អាកប្បកិរិយា​មិនល្អសោះ ព្រោះវាមើលទៅអាត្មានិយមណាស់។  ប្រសិនបើមានអ្នកជិតខាងបែបនេះ ការបដិសេធដោយក្លាហាន ហើយនិយាយដោយផ្ទាល់ គឺជាដំណោះស្រាយដ៏ល្អបំផុត បើមិនដូច្នេះទេ អ្នកនឹងក្លាយជាមនុស្សរងទុក្ខជានិច្ច។ 

រូបតំណាង

៣.អ្នកជិតខាងដែលគិតតែផលប្រយោជន៍

ជាការពិតណាស់ មនុស្សដែលមិនធ្វើដើម្បីខ្លួនឯង ស្ថានសួគ៌ និងផែនដីនឹងបំផ្លាញពួកគេ។ យើងមិនអាចបន្ទោសពួកគេបានទេ ព្រោះចុងក្រោយ ពួកគេគ្រាន់តែចង់ធ្វើល្អសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែ​ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​យើង​អាច​មើល​ឃើញ​តាម​រយៈ​ធម្មជាតិ ដូច្នេះ​ហើយ​យើង​មិនបាច់ធ្វើអីច្រើន មិនបាច់ខឹងស្អប់គេ យើងគ្រាន់តែមិនរាប់អានគេហើយនៅ​ឆ្ងាយ​ជាការល្អ ព្រោះក្នុងក្រសែភ្នែកគេ គិតតែពីផលប្រយោជន៍ពីយើងប៉ុណ្ណោះ។

៤.អ្នកជិតខាងជាមនុស្សខ្ជិលដល់ក្លាយជាទម្លាប់

អំពើអាក្រក់ទាំងអស់កើតចេញពីភាពខ្ជិល មិនមែនដោយសារគ្មានសីលធម៌នោះទេ។ នេះមានន័យថា បើយើងឃើញសាច់ញាតិ ឬអ្នកជិតខាងយើងខ្ជិលធ្វើអ្វីមួយ ហើយមកពឹងយើងឲ្យធ្វើជំនួស ដូច្នេះមិនបាច់ជួយគេទាំងស្រុងនោះទេ ព្រោះបើម្នាក់នោះមិនធ្វើអ្វីនោះទេ ហើយរាល់ថ្ងៃបានត្រឹមតែអង្គុយទំនេរ និងរង់ចាំទ្រព្យសម្បត្តិពីអ្នកដទៃ ជំនួយរបស់យើងដែលជួយគេទាំងអស់នោះនឹងគ្មានប្រយោជន៍។

រូបតំណាង

ប្រភព៖ kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]