សម្រស់៖ នរណាៗនៅលើលោកក៏ចង់ឲ្យខ្លួនឯងមើលទៅក្មេងជាងវ័យដែរ ព្រោះផ្ទៃមុខក្មេងជាងវ័យគឺពិតជាទាក់ទាញនិងមើលទៅស្រស់ស្អាតគួរឲ្យច្រណែន។ ការពិតបុគ្គលខ្លះកើតមកមុខក្មេងពីកំណើតដោយសារកត្តាហ្ស៊ែន ប៉ុន្តែអ្នកខ្លះទៀតក៏ព្យាយាមថែរក្សាស្បែកមុខខ្លួនឯង ដើម្បីពន្យាភាពចាស់។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកគួរអនុវត្ត បើសិនជាអ្នកចង់បានផ្ទៃមុខក្មេងជាងវ័យ៖

១. កុំភ្លេចឡេការពារកម្ដៅថ្ងៃ

មិនថាអ្នកនៅក្នុងផ្ទះឬចេញទៅខាងក្រៅ មេឃភ្លៀងឬបើកថ្ងៃទេ ជារៀងរាល់ថ្ងៃ អ្នកត្រូវតែប្រើក្រែមឬឡេការពារកម្ដៅថ្ងៃជាកំហិត។ អ្នកដឹងទេថាកម្ដៅ UVA និង UVB ចេញពីកាំរស្មីព្រះអាទិត្យធ្វើឲ្យស្បែកមុខរបស់អ្នកឆាប់ខូច? ជាទូទៅ ពេលអ្នកនៅក្មេង ជាតិមេឡានីនត្រូវផលិតចេញមកដើម្បីទប់ទល់នឹងកម្ដៅព្រះអាទិត្យប៉ុន្តែពេលអាយុអ្នកកាន់តែច្រើន ជាតិមេឡានីននោះឡើងដុំៗបង្កើតបានជាស្នាមខ្មៅនៅលើផ្ទៃមុខ ចុះដូច្នេះចូរចាំថា អ្នកត្រូវតែលាបក្រែមការពារកម្ដៅថ្ងៃ ដែលមានជាតិផ្ដល់សំណើមដល់ស្បែក។ អ្នកគួរលាបវាចំនួន៣០នាទីមុនពេលចេញទៅខាងក្រៅ។​

រូបភាពតំណាង

២. ប្រើប្រាស់សាប៊ូលាងមុខដែលគ្មានជាតិកាត់

ការលាងសម្អាតមុខក៏ជាកត្តាសំខាន់មួយដែរ ព្រោះក្នុងមួយថ្ងៃៗ ផ្ទៃមុខរបស់អ្នកជាប់ធូលីដី និងខ្លាញ់ជាច្រើនដែលបណ្ដាលឲ្យកើតមុន។ ដើម្បីថែរក្សាស្បែកមុខឲ្យស្អាតភ្លឺនិងមានសុខភាពល្អ មិនងាយចាស់ សូមប្រើប្រាស់សាប៊ូឬហ្វូមលាងមុខណាដែលគ្មានជាតិកាត់ ស័ក្តិសមសម្រាប់ស្បែកងាយរកប្រតិកម្ម ព្រោះកាលណាអាយុយើងកាន់តែច្រើន ស្បែករបស់យើងកាន់តែស្ដើងទៅៗ។

​ ៣. កុំភ្លេចផ្ដល់សំណើម

បើសិនជាអ្នកសង្កេតឃើញថា ស្បែកមុខអ្នកចាប់ផ្ដើមស្ងួតខ្លាំងពេលវ័យអ្នកកាន់តែវិវត្ត សូមជ្រើសរើសយកក្រែមផ្ដល់សំំណើមណាមួយដែលមានជាតិ Hyaluronic Acid និង dimethicone ។

រូបភាពតំណាង

​ ៤. ញ៉ាំអាហារមានវីតាមីន

ក្រៅពីការថែរក្សាស្បែកមុខតាមរយៈផលិតផលថែរក្សាសម្រស់ផ្សេងៗ ការញ៉ាំក៏ជារឿងសំខាន់មួយដែរដើម្បីទប់ស្កាត់មិនឲ្យអ្នកចាស់ជាងវ័យ។ សូមអ្នកផឹកទឹកឲ្យបាន ២លីត្រ(សម្រាប់ស្ត្រី)ក្នុងមួយថ្ងៃ និង ២.៦លីត្រ(សម្រាប់បុរស)ក្នុងមួយថ្ងៃ ដើម្បីឲ្យជាតិទឹកជួយផ្ដល់សំណើមដល់ស្បែក។ តែបៃតង(មិនដាក់ស្ករ)ក៏អាចជួយទប់ស្កាត់ភាពចាស់របស់អ្នកបានដែរ។​លើសពីនេះទៅទៀត អាហារដូចជា ទឹកដោះគោជូរ ឬឈីសជាដើមល្អសម្រាប់អ្នកណាស់ព្រោះមានវីតាមីន A ច្រើន។ បន្លែខៀវនានាក៏អាចជួយដល់អ្នកផងដែរ ប៉ុន្តែសូមកុំភ្លេចពពួកត្រីដែលមានជាតិអូមេហ្កា៣។

​៥. ទទួលទានផលិតផលវីតាមីន

បើទោះបីជាអ្នកញ៉ាំអាហារមានជីជាតិច្រើនយ៉ាងណាក៏ពេលខ្លះ រាងកាយអ្នកមិនបានទទួលវីតាមីននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ ដូច្នេះអ្នកអាចស្វែងរកការញ៉ាំវីតាមីនបន្ថែម ជាពិសេសគឺ វីតាមីន D ដែលសំខាន់បំផុត គួបផ្សំនឹងវីតាមីនផ្សេងទៀតដូចជា C, E និង K ។ វីតាមីនខ្លាញ់ត្រីក៏ល្អដែរ ព្រោះវាជួយឲ្យស្បែកអ្នកមានសំណើមនិងការពារពីការខូចផ្ទៃមុខដោយសារកម្ដៅព្រះអាទិត្យ៕  

រូបភាពតំណាង

ប្រភព៖: monarquehealth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]