បរទេស៖ មិនត្រឹមតែសកម្មភាពផ្សេងៗ របស់តារាស្រី Angelina Jolie ដែលតែងតែត្រូវបានមហាជនចាប់អារម្មណ៍នោះទេ តែរឿងរ៉ាវនៅក្នុងគ្រួសារ ជាពិសេស​ កូនៗប្រុសស្រីរបស់តារាស្រីរូបនេះ ក៏ត្រូវបានអ្នកគាំទ្រយកចិត្តទុកដាក់មិនចាញ់គ្នា ។

ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាស្រី Angelina Jolie និងកូនស្រីពៅ Vivienne បានទៅប្រជុំអំពីការផលិតរឿង នៅក្នុងទីក្រុង New York ខណៈដែលការបង្ហាញខ្លួនរបស់កូនស្រីតារាសម្តែងរូបនេះ ត្រូវបានគេមើលឃើញ ពីអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ក្នុងតួនាទីថ្មីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងរូបភាពកូនស្រីតារាស្រីរូបនេះ អ្នកគាំទ្រជាច្រើន ថែមទាំងបានឃើញពីការធំធាត់ឡើង ក្នុងវ័យ១៥ឆ្នាំ ពោរពេញដោយភាពស្រស់ស្អាត និងមានការរៀបចំខ្លួន ស្លៀក​ឈុត​សមរម្យ​តាម​លក្ខណៈ​ការងារ ខណៈដែលតួនាទីថ្មីនេះ នាងត្រូវបានគេដឹងថា គឺជាជំនួយការរបស់ម្តាយនាង ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie និងកូនស្រី
Angelina Jolie និងកូនស្រី
Angelina Jolie និងកូនស្រី
Angelina Jolie និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]