ថៃ៖ កាលពីពេលថ្មីៗនេះ ពិធីបុណ្យសពមួយនៅប្រទេសថៃ កំពុងតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង ទៅលើការតុបតែង ដែលប្រៀបដូចជានៅលើឋានសួគ៌។ បើមើលមួយក្រឡេក​អាចធ្វើឲ្យគេច្រឡំ ថាជាកម្មវិធីមង្គលការ ព្រោះការដេគ័រោងទាំងមូលគឺធ្វើឡើងដោយផ្កាស្រស់ មានពណ៌ចម្រុះគួរឲ្យទាក់ទាញ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រុមអ្នកដេគ័រ បានចែករំលែក រូបភាពដែលបង្ហាញអំពីការតុបតែងដូចឋានទេវតាមួយនេះ ដើម្បីបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃពិធីបុណ្យរបស់បុគ្គលមួយរូប ដែលលោកបានលាចាកលោក ត្រូវបានកូនចៅរៀបចំកម្មវិធីយ៉ាងធំមហិមា ដើម្បីបញ្ចូនរូបលោកទៅកាន់ឋានសួគ៌ដោយផ្ទាល់។

រូបភាព

មិនតែប៉ុណ្ណោះ កន្លែងពិធីនេះ Here in Heavin ដែលចង់មានន័យថា ក្រុមគ្រួសារនៃសពបានជូនដំណើរសពឲ្យដល់ឋានលើតែម្ដង។ រីឯ រោងពិធីមិនត្រឹមតែមានផ្កាចម្រុះពណ៌នោះទេ ថែមទាំងមានការរៀបចំផ្សែងនៅតាមផ្លូវដើរ ដូចពពក និងមានអ្នករាំរបាំ អមតាមផ្លូវគួរឲ្យព្រឺរោមមែនទែន៕

ប្រភព៖ Joe Rainforest

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]