កម្សាន្ត៖ ថ្មីៗកន្លងទៅនេះ មានគណនីហ្វេសប៊ុកឈ្មោះថា ឯម ច័ន្ទមករា Em Chan Makara បានចែករំលែកនូវវីដេអូមួយដែលមាន កូនខ្មែរប៉ុន្មានរូបបាននាំយកម្ហូបអាហារខ្មែរបង្ហាញនូវក្នុងកម្មវិធីនៅបរទេស។ នៅក្នុងនោះ ចុងភៅ ធី ដែលលោកបានប្រមូលនៅបងប្អូនខ្មែរ​ ដែលជាម្ចាស់ភោជនីយដ្ឋាននៅតំបន់ Long Beach ដើម្បីមកធ្វើការផ្សព្វផ្សាយអំពីអាហាររបស់ពួកគេនៅក្នុងកម្មវិធីដ៏ល្បីល្បាញរបស់អាមេរិក។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ភោជនីយដ្ឋានរបស់ចុងភៅខ្មែរទាំងនេះ សុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការពេញនិយមទាំងភ្ញៀវខ្មែរ និង បរទេស។ ជាមួយគ្នានេះដែរ ពួកគេបានបង្ហាញមុខម្ហូបទៅតាមប្រភេទនីមួយៗដែលមានដូចជា ម្ហូបសម្រាប់បរិភោគជាមួយបាយ អាម៉ុក អាហារពេលព្រឹក បបរ គុយទាវ លោតឆា និង ប្រភេទសាច់ចង្កាក់អាំងជាដើម។ 

រូបភាព

ម៉្យាងទៀត ចុងដែលលើកយកអាហារមកបង្ហាញនីមួយៗ ពួកគេសុទ្ធតែជាបងប្អូនជនជាតិខ្មែរ ដែលរស់នៅទឹកដីបរទេស ដែលពួកគេមានសមាគមន៍ខ្មែរមួយនៅទីក្រុង Long Beach រដ្ឋ California៕

ប្រភព៖ ឯម ច័ន្ទមករា Em Chan Makara

សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]