ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាអ្នកគាំទ្រវិស័យបវរកញ្ញាជ្រាបហើយថា បវរកញ្ញាតំណាងឲ្យខេត្តព្រះសីហនុ និងជាលំដាប់រងទី ៤ នៃកម្មវិធី Miss Grand Cambodia 2023 កញ្ញា ម៉ែន ណងនីត មិនត្រឹមតែមានសមត្ថភាព និងសម្រស់ដ៏ស្រស់ស្អាតសមជាឈ្មោះបវរកញ្ញានោះទេ ផ្សេងពីនេះ នាងតែងតែបង្ហាញចរិតក្រម៉ិចក្រមើមជាញឹកញាប់ ទាំងអំឡុងពេលនៅលើឆាកប្រកួត និងនៅក្រោយឆាក ធ្វើឲ្យអ្នកគាំទ្រចូលចិត្តនាងជាច្រើន។

ជាពិសេស វីដេអូមួយពេលទៅសម្ភាសន៍កម្មវិធី 3Fun ដែល តារាស្រី គង់ ចាន់ស្រីមុំ ទើបតែបានបង្ហោះកាលពីពេលថ្មីៗនេះ យើងឃើញថា ណងនីត អង្គុយធ្វើមុខ Cute Cute បង្ហាញភាពក្រម៉ិចក្រមើម នៅមិនស្ងៀមដូចកូនក្មេង មើលទៅពិតជាគួរឲ្យស្រលាញ់ អ្នកមើល មើលហើយញញិមតាមសឹងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមផងដែរថា ម៉ែន ណងនីត ជាបេក្ខនារីតំណាងឲ្យខេត្ត ព្រះសីហនុ ក្នុងការប្រកួតកម្មវិធី Miss Grand Cambodia ឆ្នាំ ២០២៣ និងបានក្លាយលំដាប់រងទី ៤ (4th Runner up) ដែលទទួលបានការគាំទ្រ ស្រលាញ់និងចូលចិត្តពីសំណាក់អ្នកគាំច្រើនផងដែរ៕

ទស្សនារូបភាព និង វីដេអូខាងក្រោម៖

ម៉ែន ណងនីត
ម៉ែន ណងនីត
ម៉ែន ណងនីត
ម៉ែន ណងនីត
វីដេអូ ម៉ែន ណងនីត
វីដេអូ ម៉ែន ណងនីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]