ភ្នំពេញ៖ ហួវៃត្រៀមបញ្ជេញនៅផលិតផលដ៏សម្បូរបែប សម្រាប់ចូលទីផ្សារក្នុងប្រទេសកម្ពុជាដែលជាប្រភេទស្មាតហ្វូន អេក្រង់ធំស្រដៀងទៅនឹងទំហំកូនថេប្លេតមួយគ្រឿងក្នុងដៃ ដែលមានទំហំអេក្រង់ជិត ៧អ៊ីញ ថ្មធំ 7000mAh ពិសេសសម្រាប់អ្នកចូលចិត្តលេង Game ទស្សនាភាពយន្ត មិនត្រឹមតែស្មាតហ្វូនតែប៉ុណ្ណោះទេ HUAWEI ក៏បាននាំយកមកនូវ Wearable និង Audio ដែលមានតម្លៃពិសេសចាប់ពី $39 តែប៉ុណ្ណោះ ។

ចង់ដឹងថាមានផលិតផលអ្វីខ្លះសូមអានព័ត៍មានសម្អិតខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផលិតផលទី១ គឺ៖ HUAWEI nova Y91 ត្រូវបានគេហៅថា “ស្មាតហ្វូនកូនកាត់ថេប្លេត” ($2xx)

ហេតុអ្វីបានជាគេហៅថាវាជាកូនកាត់ថេប្លេត? ចម្លើយខ្លីៗនោះគឺថាវាជាប្រភេទស្មាតហ្វូនដែលមានអេក្រង់ធំជិត៧ "គឺរហូតដល់ 6.95” ដែលមើលទៅធំ ស្រួលមើល ទស្សនាភាពយន្ត លេង ហ្គេម នឹង លេងបណ្តាញសង្គមត្រជាក់ភ្នែកស្រួល ហាក់បីដូចជាកំពុងកាន់កូនថេប្លេតមួយក្នុងដៃ នេះហើយជាមូលហេតុដែលយើងហៅថា កូនកាត់ថេប្លេត ទិញ ១ ដូចបាន ២ ក្នុងដៃចឹង ។ សម្រាប់ចំណុចពិសេសរបស់ Huawei nova Y91 គឺមាន ៤ធំៗ ដូចជា អេក្រង់ធំ ថ្មធំ 7000mAh និយាយទូរស័ព្ទបានជិត ៣ថ្ងៃ ជាមួយ RAM និង Memory ធំ 11GB + 256GB លេងហ្គេម Smooth បំពាក់ដោយ GPU Turbo និង សំឡេងធំបែប Surround Sound 300% ដូចមានកូនស្ពីគឃ័រតាមខ្លួនចឹង ប្រើ Google apps បានធម្មតា។

រូបភាព

ផលិតផលទី២ គឺ៖ HUAWEI nova Y71 ត្រូវបានគេហៅថា “ស្មាតហ្វូន រ៉េមធំ តម្លៃល្អ លេងហ្គេមស៊្មូត ($1xx)

ស្មាតហ្វូន Nova Y71 នេះបំពាក់ ​GPU Turbo (ជីភីយូទាក់បូ) ដែលជំនួយទៅដល់ការលេងហ្គេមឲ្យកាន់ស៊្មូតរលូន មិនងាយធ្លាក់ ​Frame Rate ជាមួយរ៉េមធំទំហំដើម 8GB ថ្មទំហំធំ 6000mAh លេងមិនងាយអស់ថ្ម នឹងអេក្រង់ធំទំហំ 6.75” ធំក្នុងការលេងហ្គេមតម្លៃវិញត្រឹមជាង $100 តែប៉ុណ្ណោះ អាចប្រើ ​Google Apps និង ប្រើប្រាស់ Top Apps ល្បីៗចេញពី HUAWEI AppGallery ។

រូបភាព

ផលិតផលទី៣ គឺ៖ HUAWEI WATCH Fit SE ត្រូវបានគេហៅថា “អ្នកជំនួយការសុខភាពនិងកីឡា តម្លៃ ($8x)

នេះជានាឡិកាឆ្លាតវៃ ​HUAWEI Watch Fit SE ដែលបំពាក់មុខងារ GPS Built-in និង ធន់នឹងជម្រាបទឹកជម្រៅរហូតដល់ ​៥០ម៉ែត្រ ពិសេសសម្រាប់អ្នកចូលចិត្តហែលទឹកមិនបារម្ភរឿងចូលទឹកឡើយ បំពាក់នៅអេក្រង់ AMOLED 1.67” មានមុខងារ កីឡាជាង 100+ ប្រភេទ និង មុខងារតាមដានសុខភាពប្រើបានគ្រប់ប្រភេទូរស័ព្ទ HarmonyOS, EMUI, Android និង iOS។

រូបភាព

 ផលិតផលទី៤ គឺ៖ HUAWEI Band 8 បំពាក់មុខាងារសុខភាពសម្បូរបែបលើសពីតម្លៃ

នេះជា Band ធន់រឹងមាំរបស់ HUAWEI ដែលអាចធន់នឹងជម្រាបទឹកជម្រៅរហូតដល់ ​៥០ម៉ែត្រ ពិសេសសម្រាប់អ្នកចូលចិត្តហែលទឹកមិនបារម្ភរឿងចូលទឹកឡើយ ថ្មកាន់រហូតដល់ ១៤ថ្ងៃ បំពាក់នៅអេក្រង់ធំ AMOLED 1.47” មានមុខងារកីឡាជាង ១០០ប្រភេទ និង មុខងារតាមដានសុខភាព ប្រើបានគ្រប់ប្រភេទូរស័ព្ទ HarmonyOS, EMUI, Android និង iOS ។

រូបភាព

ផលិតផលទី៥ គឺ៖ HUAWEI FreeBuds SE 2 សំឡេងពីរោះរណ្តំ ថ្មកាន់យូរ សាកលឿន តម្លៃ $3x

ឆ្នាំនេះហួវៃបានវៃចូលទីផ្សារ TWS ដែលមានតម្លៃសម្យរម្យគុណភាពខ្ពស់នៅលើទីផ្សារ​ផ្តោត ថាមពលថ្មកាន់បានយូរ សំឡេងពីរោះ និង គុណភាពធន់រឹងមាំប្រើបានយូរ ។ HUAWEI FreeBuds SE 2 ជាមួយបាស់បំពងសំឡេងពីរោះរណ្តំ បំពាក់កម្លាំងថ្មធំស្តាប់បាន ៤០ម៉ោងជាប់រួមបញ្ជូលទាំងថ្មក្នុង Case របស់វា សាកលឿន ១០នាទីស្តាប់បានជាង៣ម៉ោង ជាមួយ Bluetooth 5.3 ជំនាន់ចុងក្រោយជាមួយបច្ចេកវិទ្យាការពារជម្រាបទឹក iP54 អាចការពារទឹកពីការបែបញើសនៅពេលហាត់ប្រាណ ។

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]