ភ្នំពេញ៖ កាលពីថ្ងៃទី ២២ ខែ សីហា យប់មិញនេះ មានករណីមួយបានកើតឡើង ទៅលើ យុវជនអាយុ ១៨ ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាជនជាតិភាគតិចមកពីខេត្តរតនគិរី មកភ្នំពេញដើម្បីរកការងារធ្វើ។ តែជាសំណាងមិនល្អ ពេលមកដល់ភ្នំពេញ ម្ដុំវត្តភ្នំ ស្រាប់តែយុវជនរូបនេះ បានជួបជាមួយក្រុមក្មេងស្ទាវវា«យធ្វើ«បាប និងស«ម្លុ«តយកលុយអស់ពីខ្លួនតែម្ដង។
បើតាមប្រភពពីផេករបស់ សុវណ្ណ រិទ្ធី បានឲ្យដឹងថា ដំបូងឡើយ យុវជនជាជនជាតិភាគតិចរូបនេះ ចេញពីខេត្តរតនគិរី ទៅធ្វើការនៅខេត្តសៀមរាប តែធ្វើបានត្រឹម ៤ថ្ងៃប៉ុណ្ណោះ ត្រូវគេបោ«ក«ដាច់បាយ ដាច់ទឹក ទើបសម្រេចចិត្តលក់ទូរស័ព្ទរបស់ខ្លួនបានតម្លៃ ១៥ ម៉ឺន ដើម្បីយកលុយបន្តមករកការងារធ្វើនៅភ្នំពេញ។ តែមិនទាន់រកការងារបានធ្វើផង ពេលមកដល់ ក៏មានជនមិនស្គាល់មុខ ស«ម្លុ«តយកលុយអស់ពីខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មកទល់ពេលនេះ យុវជនរូបនេះ ក៏ទទួលបានជំនួយពីសប្បុរសជនមួយចំនួនផងដែរ ដើម្បីមានសាហ៊ុយត្រលប់ទៅស្រុកកំណើតវិញ ក្រោយពេលដែលបានជួប និងធ្វើការផ្សាយព័ត៌មានដោយលោក សុវណ្ណ រិទ្ធី កាលពីយប់មិញនោះ៕
ប្រភព៖ សុវណ្ណ រិទ្ធី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]