ភ្នំពេញ៖ វិស័យគុនខ្មែរកាន់តែរីកចម្រើនអស្ចារ្យ ល្បីរន្ទឺកក្រើកមិនឱ្យចាញ់បរទេសឡើយ ប្រកួត៤ ឈ្នះទាំង៤។ អ្នកខ្លាំងគុនខ្មែរ បានឡានមុនគេចារជាប្រវត្តិសាស្រ្តគុនខ្មែរ និង ៣រូបទៀត បានម្នាក់​ ៤លានរៀល កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លើសង្វៀន Boostrong Kun Khmer All Star វគ្គ៨។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Boostrong ជួយលើកតម្កើងគុនខ្មែរ បើកការប្រកួតដណ្ដើមឡានខ្លាញ់គោមុនគេបង្អស់ ដោយដាក់លក្ខខណ្ឌ ២ ដើម្បីក្លាយជាម្ចាស់ឡានខ្លាញ់គោ៖ ទី១. ត្រូវតែប្រកួតឱ្យឈ្នះគូប្រកួតអន្តរជាតិ និងទី២. ទទួលបានសារគាំទ្រច្រើនជាងគេ។

ជាលទ្ធផលចប់ការប្រកួត កីឡាករជើងខ្លាំងទាំង ៤រូប រួមមានកីឡាករ រឿង សោភ័ណ្ឌ, កីឡាករ ពេជ្រ សម្បត្តិ, កីឡាករ អេលីត សាន់ និងកីឡាករ ម៉ានូ សិល្បៈ សុទ្ធតែវៃឈ្នះគូប្រកួតអន្តរជាតិ អមជាមួយនឹងការប្រើបច្ចេកទេសក្បាច់គុនខ្មែរវៃតបតគូប្រកួតបានយ៉ាងល្អអស្ចារ្យ និងទាក់ទាញ ធ្វើឱ្យគ្រប់ជាតិសាសន៍ស្គាល់ច្បាស់ពីភាពខ្លាំងដ៏មហស្ចារ្យនៃក្បាច់គុនខ្មែរ។

ឆ្លងតាមការវាយតម្លៃសារគាំទ្រពីមហាជនទាំងនៅក្នុងហ្វេសប៊ុក និងសារ SMS ឃើញថាកីឡាករ ពេជ្រ សម្បត្តិ ទទួលបានសារគាំទ្រច្រើនជាងគេ ដូច្នេះក្រុមហ៊ុន Boostrong សម្រេចប្រកាសជាផ្លូវការឱ្យរថយន្តថ្មីស្រឡាងដល់ ពេជ្រ សម្បត្តិ យល់ស្របតាមការបោះឆ្នោតពីមហាជន។ ចំពោះកីឡាករ ៣រូបទៀត Boostrong ចិត្តល្អឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ ៤លានរៀលជាការលើកទឹកចិត្ត។

Boostrong ជួយគុនខ្មែរ អ្នកខ្លាំងពូកែ Boostrong ឱ្យឡាន! ញុំ Boostrong ទាំងអស់គ្នា ដើម្បីជួយលើកស្ទួយគុនខ្មែរឱ្យថ្កើនថ្កានតទៅមុខទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]