​ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ខ្សែភាពយន្តខ្នាតធំមានចំណងជើង «លោកប៉ាមហាកូរ» ពិតជាបានទទួលការគាំទ្រពីមហាជនច្រើនកុះករតែម្ដង។ ម្យ៉ាងវិញទៀត ស្របពេលរឿងមួយនេះ ចាក់បញ្ចាំងក្នុងរោងកុន មានអ្នកចូលទស្សនាច្រើន ទើបផលិតកម្ម LD Entertainment សម្រេចចិត្តផលិតសាច់រឿងភាគ២ ដែលនឹងចាក់បញ្ចាំងឆាប់ៗនេះ។

លើសពីនេះទៅទៀត តួអង្គក្នុងរឿង «ប៉ាកូរ ចង់បានប្រពន្ធ ឬ Single Dad2» មានវត្តមានរបស់វីរៈសិល្បករជើងចាស់ លោក ទេព រិនដារ៉ូ, លោក លឹម ជាឡាយ, ប្រុស ខួច, កញ្ញា ហេង ចន្ថា, កញ្ញា ស៊ីន យូប៊ីន, និងលោក អ៊ុំ សុវណ្ណគីរី រួមជាមួយសិល្បករ សិល្បការិនីល្បីៗជាច្រើនផ្សេងទៀត។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

មួយវិញទៀត គ្រាន់តែរឿង «ប៉ាកូរ ចង់បានប្រពន្ធ ឬ Single Dad2» បញ្ចេញ Trailer មិនបានប៉ុន្មានផង ក៏មានមតិជាច្រើនរបស់អ្នកគាំទ្រក្រោយពីបានទស្សនា សុទ្ធសឹងតែនាំគ្នាសរសើរថា សាច់រឿងច្បាស់ជាល្អមើល ល្អសើច​ កំប្លែង គួរអោយចាប់អារម្មណ៍ មិនចាញ់ភាគ១នោះទេ។ 

រូបភាព

គួរបញ្ជាក់ផងដែរថា រឿង «ប៉ាកូរ ចង់បានប្រពន្ធ» នឹងចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត នៅថ្ងៃទី៩  ខែកញ្ញា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះហើយ។ ប្រិយមិត្តនៅចាំអីទៀត តោះឆាតទៅណាត់មិត្តភក្តិត្រៀមទុកហើយទៅ៕ 

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]