កូរ៉េខាងត្បូង៖ បច្ចុប្បន្ន BLACKPINK កំពុងបន្តតន្រ្តីទេសចរណ៍ពិភពលោករបស់ពួកគេ ដែលមានឈ្មោះថា Born Pink ។ ហើយ​ការ​រួម​ដំណើរ​ជាមួយ​ក្រុម​នារី YG ទាំង ៤នាក់នេះ ក៏មាន​ក្រុម​​បុគ្គលិក​ និង​អ្នក​រាំទៅជាមួយផងដែរ។  យ៉ាង​ណា​មិញ សមាជិក​ម្នាក់នៅក្នុង​ក្រុម​ បាន​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​សម្រាប់​បណ្ដាអ្នកគាំទ្រ  ​គឺ​អ្នក​រាំ​ប្រុស​ម្នាក់ របស់​ក្រុម BLACKPINK។ 

កាលពីពេលថ្មីៗនេះ វីដេអូមួយនៅលើ TikTok បានធ្វើឲ្យអ្នកគាំទ្រក្រុមនេះទាំងមូល មានការរំជើបរំជួល ព្រោះវាបានបង្ហាញយ៉ាងច្បាស់ ពីការបញ្ចេញក្បាច់រាំរបស់បុរសរូបនេះ នៅលើឆាកជាមួយសមាជិកក្រុម BLACKPINK ។ ដោយអ្នករាំរូបនេះ ត្រូវបានគេនិយាយថា មានការបញ្ចេញទឹកមុខគួរឲ្យស្រើ«ប«ស្រាល និងចោលភ្នែកសម្លក់សម្លឹងហាក់បីដូចជាមិនស្រួល  ជាពិសេសនៅពេលដែលគេ បានទៅរាំជិតស្និទ្ធជាមួយនឹង Jisoo និង Rosé។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

យ៉ាងណាមិញ ក្រៅពីមានមតិផ្ទុយគ្នា អ្នកគាំទ្រជាច្រើនបានចេញមកការពារ ចំពោះអ្នករាំប្រុសម្នាក់នេះ ហើយគិតថាគេគ្រាន់តែបង្ហាញទឹកមុខឲ្យសក្ដិសមនឹងបទចម្រៀង ដែលជាចម្រៀង​មាន​ខ្លឹមសារ​ចែចង់ ឬ​ចម្រៀង​ស្នេហាប៉ុណ្ណោះ។ ដូច្នេះ អ្នកគាំទ្រក៏បានចង្អុលបង្ហាញថា ប្រសិនបើអ្នករាំប្រុសនេះ មានការបញ្ចេញភាពរសើប ឬយាយី BLACKPINK ជឿថា YG ក៏មិនឈរឪបដៃមើលនោះដែរ៕

រូបភាព
រូបភាព

ប្រភព៖ kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]