ថៃ៖ អាចនិយាយបានថា ជាមួយនឹងភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈ បានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែយកចិត្តទុកដាក់ចំពោះរឿងរ៉ាវរបស់តារាស្រី Chompoo Araya ជាពិសេស មិនត្រឹមតែរឿងការងារខាងក្រៅនោះទេ ខណៈសូម្បីសកម្មភាពក្នុងគ្រួសារ ក៏ត្រូវបានមហាជនចាប់អារម្មណ៍មិនចាញ់គ្នានោះឡើយ។ 

ដោយឡែក ថ្មីៗនេះ តារាស្រី Chompoo បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលទៅនឹងការបើកបង្ហាញផ្ទះថ្មី ដែលផ្ទះមួយនេះ ត្រូវបានគេដឹងថា បានសាងសង់ឡើង តាំងពីសម័យកូវីដ និងកំពុងដំណើរការតុបតែង។ ហើយពេលនេះដែរ រូបនាង ក៏បានចេញមកបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗ ពីទិដ្ឋភាពផ្ទះ ដ៏ស្រស់​ស្អាត​មួយនេះ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ផ្ទះរបស់ តារាស្រីរូបនេះ មានការរៀបចំយ៉ាងល្អ ខណៈនៅ​ខាង​ក្រៅ​ផ្ទះ មានការដើម​ឈើ​ ស្រះត្រី និងអាងហែលទឹកមួយដែលមានតុក្កតា Alex Face មានតម្លៃរាប់លានបាត។ ជាពិសេស ផ្ទៃដីនៃផ្ទះ គឺប្រហែលមួយរយម៉ែត្រការ៉េ និងមានតុបតែងយ៉ាងស្រស់ស្អាតនៅគ្រប់ជ្រុងទាំងអស់។ ខណៈនៅក្នុងផ្ទះ មានការតុបតែង ដោយគ្រឿង​សង្ហារិមប្រណីត ចង្រ្កាន​បាយ តុ​បរិភោគ​អាហារ ជួយឲ្យសោភ័ណភាពក្នុងផ្ទះ កាន់តែស្រស់ស្អាត ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo
Chompoo
ផ្ទះ Chompoo
ផ្ទះ Chompoo
ផ្ទះ Chompoo
ផ្ទះ Chompoo
ផ្ទះ Chompoo
ផ្ទះ Chompoo
ផ្ទះ Chompoo
ផ្ទះ Chompoo
ផ្ទះ Chompoo
ផ្ទះ Chompoo
ផ្ទះ Chompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]