ភ្នំពេញ៖ ជាការពិតណាស់ មនុស្សយើងម្នាក់ៗនៅក្នុងលោកនេះ សុទ្ធតែមានជីវិតកើតមកមិនដូចគ្នាទាំងអស់នោះឡើយ។ អ្នកខ្លះកើតមកជាអ្នកមាន អ្នកខ្លះជាអ្នកក្រ អ្នកខ្លះមានរាងកាយល្អមាំមួន និងអ្នកខ្លះក៏មានពិការភាពផងដែរ។ តែទោះបីជាមានវាសនាកើតមកយ៉ាងម៉េចក៏ដោយ យើងត្រូវតែចេះតស៊ូ និងទទួលយកនូវអ្វីដែលយើងមាន ដោយត្រូវតែជំនះ និងព្យាយាមរស់ឲ្យល្អ ដូចជាអ្នកដែលមានកាយសម្បទាពេញលេញយ៉ាងដូច្នោះដែរ។
យ៉ាងណាមិញ បើយើងក្រឡេកមកមើលពីទេពកោសល្យរបស់ក្មេងប្រុស ក្មេងស្រីពីរនាក់ក្នុងវីដេអូខាងក្រោមនេះវិញ យើងឃើញថា បើទោះបីជាពួកគេ មានភាពពិការភ្នែកទាំងសងខាងពីកំណើតពិតមែន ប៉ុន្តែពួកគេមានក្ដីស្រមៃ ចេះខិតខំប្រឹង ព្យាយាមរៀនសូត្រ ដែលត្រូវរៀនអក្សរដោយការស្ទាបនឹងដៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្នុងវីដេអូនោះផងដែរ បើយើងសង្កេតនិងមើលទៅ ក្មេងប្រុសស្រីពីរនាក់នេះ ពួកគេពិតជាពូកែៗខ្លាំងមែន ព្រោះពួកគេនៅអាយុក្មេងៗមែន តែជំនាញនៃការស្ទាបអក្សរ និងការសរសេរដោយការប្រើក្ដារស្ទាបនោះ ពួកគេធ្វើបានយ៉ាងល្អ រហូតមហាជនឃើញហើយពោលពាក្យសរសើរមិនដាច់ពីមាត់៕
ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Bo Phaktra
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]