កម្សាន្ត៖ ប្រិយមិត្តដែលនិយមគាំទ្រតារាចម្រៀង Kpop ច្បាស់ជាស្គាល់ Kim Taehyung ឬ​ V ដែលជាសមាជិកក្រុម BTS ដែលមានប្រជាប្រិយភាពខ្លាំងក្លាក្នុងពិភពលោក។ មួយរយៈចុងក្រោយនេះ V មិនសូវបង្ហាញខ្លួននៅក្នុងកម្មវិធីខាងក្រៅប៉ុន្មាននោះទេ ព្រោះលោករវល់ចេញអាល់ប៊ុមចម្រៀងថ្មីដែលមានឈ្មោះថា Layover។

Kim Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិសេស ថ្មីៗនេះ V បានបង្ហាញវត្តមាននៅហាង Celine នៅក្នុងទីក្រុង Tokyo បានធ្វើឲ្យហ្វេនៗនាំគ្នាមកឈរចាំទទួលតារាប្រុសរាងសង្ហារូបនេះ ពេញមុខហាង។ នៅក្នុងនោះ ម្ចាស់បទ Rainy Day​ បានបញ្ចេញស្នាមញញឹមបិទមាត់មិនជិត នៅក្នុងចំណោមវត្តមានហ្វេនយ៉ាងច្រើនរោមលោកជិតឈឹងបែបនេះ។

Kim Taehyung

មិនតែប៉ុណ្នោះ តារាប្រុសរូបនេះ ហាក់បីដូចជានឹករលឹកអ្នកគាំទ្រណាស់ហើយ បានជាលោកត្រេកអរយ៉ាងនេះ នៅពេលឃើញមានហ្វេនមកឈរចាំច្រើននាក់។ លើសពីនោះ​ Taehyung​ បង្ហាញភាពរីករាយ ពេលចេញពីឡានភ្លាមលោករាក់ទាក់ហ្វេន ហើយថែមទាំងដើរទៅចាប់ដៃអ្នកគាំទ្រទៀតផង៕

Kim Taehyung
Kim Taehyung
Khmerload Editor

ប្រភព៖ allkpop

Kim Taehyung
Kim Taehyung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]